​ប៉ូលិស​សេដ្ឋកិច្ច​ចាប់​រថយន្ត​ដឹកឈើ​ប្រណិត​៣​គ្រឿង​ប្រគល់​ឲ្យ​មេព្រៃ​

0

​ ​ខេត្តក្រចេះ​៖ កម្លាំង​នគរបាល​នៃ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ លោក​វរៈ​សេនី​យ៏​ឯក គង់ វណ្ណា​រិ​ទ្ឋ ស្នងការរង ប្រឆាំង​បទល្មើស​ខេត្ត បង្ក្រាប​និង​ចាប់​ឃាត់​រថយន្ត​ឈើ​អារ​ប្រណីត​ចំនួន​៣​គ្រឿង​នៅ​កន្លែង​ផ្សេងគ្នា ដែល​កំពង់​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ និង​បានប្រគល់ ឲ្យ​មេព្រៃ​មន្ត្រីរដ្ឋបាល​ព្រៃ​ក្រចេះ​នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ចាត់វិធានការ​បន្ត​។​IMG_1665

​អ្នកបើកបរ ចំនួន​២​នាក់ ព្រមទាំង​រថយន្ត​ដឹកឈើ​ប្រណិត​ដែល​សុ​ទ្ឋ​សឹង​ជា​ប្រភេទ​ឈើ​ធ្នង់​ប្រមាណ​ជា​ចំនួន​ជិត​៦០​កំណាត់​តូចធំ ស្មើ​និង​ជាង​បី​ម៉ែត្រគូប គឺ​ត្រូវបាន​កម្លាំង​ប៉ូលិស ធ្វើ​ការចាប់​បង្ក្រាបបាន​ជា បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា នៅលើ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​៧៣ កាលពី​យប់​ថ្ងៃទី​២៣ ខែសីហា ដែល​ក្រុម​ឈ្មួញ​កំពុងតែ ធ្វើចរាចរ​ណ៏​ដឹកជញ្ជូន យ៉ាង​អណាធិបតេយ្យ ខ​ណះ​មេព្រៃ​ឆ្លើយថា​គ្មាន​កម្លាំង​ធ្វើការ ។​ ​IMG_1668

សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​រថយន្ត​ទាំងពីរ​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាប មាន​ម្នាក់​ជា​កូនប្រុស​របស់លោក សន ឈឿង តួនាទី​ជា​យោធា​នៅក្នុង​វរៈ​ការពារ​ព្រំដែន​២០៤ ក្នុងស្រុក​ស្នួល ហើយ​លោក សន ឈឿង គឺជា​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត ដែលមាន​ឈ្មោះ​បោះ​សំលេង ក្នុង​ការយក​អំណាច​ខ្លួន​ជា​យោធា នៅក្នុង​វរៈ​ការពារ​ព្រំដែន​២០៤ យកមក​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​នានា​ក្នុង​ខេត្តក្រចេះ នាំ​ឆ្ពោះ​យកទៅ​ស្រុក​ស្នួល ។ ​

នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត លោក អ៊ិន តា​យ​ម៉េង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា​នេះ​ថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំងបី​គ្រឿង​រួមមាន​រថយន្ត​កា​មេ​រី​ឆ្លាម​២​គ្រឿង​និង រថយន្ត​កា​មេ​រី​គូថ​ហើម​១​គ្រឿង ដែលមាន​ផ្ទុក​ឈើ​អារ​ប្រណិត​ធ្នង់​ចំនួន​៥៨​កំណាត់​តូចធំ ស្មើរ​ជាង​៣​ម៉ែត្រគូប ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ រីឯ​មនុស្ស​ទាំងពី​នាក់​និង​រថយន្ត​គឺ​កម្លាំង​ប៉ូលិស យកទៅ​អ្នករក្សារ​ទុក និង​ចាត់​ការបន្តរ​។​ ​ជាមួយនិង​ការចុះ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​សំណាក់​កម្លាំង​ប៉ូលិស សេដ្ឋកិច្ច​បាល​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​ពីរ​នាក់ ម្នាក់​ឈ្មោះ សន សាវុធ អាយុ​២០​រស់នៅក្នុង​ស្រុ​ស្នួល ខេត្តក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ ហាយ តាក់ អាយុ​១៩ ឆ្នាំ រស់នៅ​ឃុំ​តា​លុង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​ ​។​IMG_1669

ភាពអនាធិប្បតេយ្យ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​កំពុងតែ​កើតមាន​យ៉ាង កក្រើក​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ស្រុក​សំបូរ និង ស្រុក​ចិត្រ​បូរី​ខ​ណះ​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយចំនួន​ឆ្លើយថា​គ្មាន​កម្លាំង​បង្ក្រាប​នោះ ដោយឡែក​ក្នុងអំឡុង​រយះពេល​ជាង​២​ខែ​មកនេះ បន្ទាប់ពី​លោក ប៊ួ​យ រតនា ឡើងកាន់តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ គេ​នៅ​មិនទាន់​ឃើញ​លោកនាយ​ផ្នែក​បញ្ចេញ​កណ្តា​ប់​ដៃ​ចាត់វិធានការ​ណាមួយ​បង្ក្រាប​ទប់ស្កាត់ នូវ​ការដឹកជញ្ជូន​ឈើ​អនាធិប្បតេយ្យ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​នោះឡើយ ។​