​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​អនុវត្តន៍​ច្បាប់​ពាក់​ព​ន្ធ័​សណ្តាប់ធ្នាប់​សាធារណ​តាម​ដងផ្លូវ​

0

​ ​ខេត្ត​ព្រះសីហនុៈ​មួយរយៈ​នេះ​បើតាម​ការសង្កេតឃើញថា​ថ្នាក់ដឹកនាំ​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ដូចជា​មានការ​មមាញឹក​គូរ​ឲ្យ​កត់សម្គាល់​ជាមួយនិង​ការពង្រឹង​ច្បាប់​ស្តីពីរ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​សាធារណៈ​ដោយ​រាល់​ការដាក់​តាំង​របស់រប​រ​លក់ដូរ​នៅតាម​ច​ញ្ចើ​ម​ផ្លូវ​ក៍​ដូចជា​ការសាងសង់​តូប​.​ឬ​សំយាបផ្ទះ​លយ​ចូល​លើផ្លូវ​ត្រូវបាន​អជ្ញាធរ​ក្រុង​.​ខេត្ត​ចុះ​ធ្វើការ​ណែនាំ​កំណត់​រុះរើ​និង​ធ្វើការ​រុះរើ​ជា​ហូរហែរ​ក្នុង​គោលដៅ​រៀបចំ​សណ្តាប់​ឲ្យ​មាន​សោ​ភ​ណ្ណ័​ភាពល្អប្រសើរ​ឡើងវិញ​។​ ​ ​20140825_083246

.​លោក​លី​វណ្ណដា​អភិបាលរងក្រុង​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងថា​ជា​គោល​ការ​រាល់​សំណង់​ទាំងអស់​ដែល​បាន​សាងសង់​ល្មើសច្បាប់​រំលោភបំពាន​លើដី​ចំណីផ្លូវ​ក៍​ដូចជា​ការដាក់​ឆ​ត្រ័​.​ដាក់​តូប​តាំង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ​ដែល​បង្ករ​ផលប៉ះពាល់​សណ្តាប់​ធ្នាក់​សាធារណៈ​និង​ត្រូវធ្វើ​កា​រុះរើ​ចោល​ទាំងអស់​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​នៅមាន​តទៅទៀត​ទេ​។​ជា​ជំហាន​ដំបូង​អ​ជ្ញា​រ​ក្រុង​ចាប់បាន​ផ្តើមធ្វើ​ការរុះរើ​និង​រៀបចំ​សណ្តាប់ធ្នាប់​តំបន់​ផ្សា​រពា​ណី​ជ្ជ​កម្ម​.​ផ្សារ​រាត្រី​រូ​ម​និង​ទីប្រជុំជន​ចំណត់​រថយន្ត​ផ្សារលើ​ផងដែរ​គឺ​អនុវត្តន៍​បាន​ដោយ​ជោគជ័យ​។​ 20140825_083315.​

លោក​លី​វណ្ណដា​បាន​បន្តទៀតថា​ច​ខំ​ពោះ​គោលដៅ​បន្ទាប់​អជ្ញាធរ​ក្រុង​និង​បន្តធ្វើ​ការរុះរើ​ឲ្យ​ទាល់តែ​អស់​រាល់​សំណង់​ណា​ដែល​ពិនិត្យឃើញថា​សាងសង់​ខុសច្បាប់​ប៉ះពាល់​ដី​ចំណីផ្លូវ​សាធារណ៍​បើទោះជា​សំណង់​ទាំងនោះ​ជា​របស់​អ្នកមានអំណាច​ធំ​មាន​លុយ​ប៉ុនណា​ក៍ដោយ​គឺ​ត្រូវតែ​ធ្វើតាម​ផ្លូវច្បាប់​គ្មាន​ការយោគយល់​អ្វី​នោះទេ​ពោលគឺ​ធ្វើ​អ្វីៗ​អនុវត្តន៍​តាមផ្លូវ​ច្បាប់​។​20140825_083537

ហើយ​ចំពោះ​ភាពអនាធិបតេយ្យ​សាងសង់​សំណង់​រំលោភបំពាន់​ផ្លូវ​សាធារណៈ​នៅ​តំបន់​រំ​វ​ង្យ​មូល​តោ​ពី​រក៍​ដូចជា​តំបន់​ផ្លូវ​លេខ​៥០២​និង​ផ្លូវ​នៅតាម​បណ្តោយ​ផ្លូវ​តំបន់​អូរ​ឈឺ​ទាល​លោក​លី​វណ្ណដា​បាន​បញ្ជាក់ថា​ក្រុមការងារ​របស់លោក​បាន​ចុះ​ធ្វើការ​វាស់វែង​កំណត់ពេល​ឲ្យ​ធ្វើកា​រុះរើ​រូ​ច​ហើយ​ប៉ុន្តែ​របើ​ដល់​ថ្ងៃ​កំណត់​ម្ចាស់​សំណង់​ទាំងនោះ​មិន​ព្រមធ្វើ​ការរុះរើ​អជ្ញាធរ​ក្រុង​និង​មាន​វិធាន​ការចុះ​រុះរើ​វិញ​ម្តង​ដោយ​មិន​ទ​ទូល​ខុសត្រូវ​រាល់​ការខូចខាត​អ្វី​ទាំង​ង​អស់​។​ជា​មួ​និង​ចំណាត់ការ​ខាងលើនេះ​ប្រជាព​រដ្ឋ​ទូទៅ​សង្ឃឹមថា​គ្រប់​បណ្តោយ​ផ្លូវ​ទាំងអស់​និង​វិល​ទៅរក​ភាពល្អប្រសើរ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ​គ្មាន​ការតាំង​លក់​របស់របរ​លក់ដូ​រលើ​ដី​ចំណីផ្លូវ​ឬ​សាងសង់​សំយាប់ផ្ទះ​លយ​ចូល​លើផ្លូវ​ទៀត​នោះទេ​៕​