កំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកំលាំង កងរាជអាវុធហត្ថ ខេត្តកំពអង់ស្ពឺ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននោះ បានយកកំបិតប៉័ងតោដេញកាប់ជនរងគ្រោះ ក្នុងគោលបំណងសម្លាប់ចោល ប៉ុន្តែមិនបានសម្រេច ត្រូវចាប់ខ្លួនតែម្តង ។ ជនជាប់សង្ស័យខាងលើ ត្រូវបានមន្ត្រីប៉េអឹមខេត្តក៍សាងសំណុំរឿង និងបញ្ជួនខ្លួនទៅកាន់សាលាដំបូង ខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤នេះ ។
មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះឃា តួ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤កន្លងមកនេះ ។ ចំណែកជរងគ្រោះមានឈ្មោះនួន ពៅហេង ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។ មន្ត្រីប៉េអឹមបានប្រាប់ថា ករណីខាងលើនេះ បានកើតហេតុ កាលពីវេលាម៉ោង ៨ និង ៣៥ នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចភូមិ-ឃុំខាងលើ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ហើយជនរងគ្រោះមិនមានរងរបួសធ្ងន់ធ្ងរទេ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានយកកំបិតប៉័ងតោ ដេញកាប់លើជនរងគ្រោះត្រង់ក្បាល ប៉ុន្តែសំណាងល្អត្រូវចំបួកសុវត្ថិភាព មិនបណ្តាលឱ្យរងរបួសនោះទេ ។ ប្រភពបន្តថា រវាងជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នា ពីមុខមកប៉ុន្តែពួកគេមានទំនាស់គ្នាតិចតួច ក៍មានគំនុំទុកក្នុងចិត្ត ហើយពេលឃើញឱកាសល្អ ទើបឈ្មោះឃា តូ ទាញកាំបិតដេញកាំទៅលើឈ្មោះនួន ពៅហេងតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់កើតហេតុ ជនរងគ្រោះបានមកប្តឹងសមត្ថជួយអត្តរាគម និងចុះឃាត់ខ្លួនបានជនសង្ស័យ ដើម្បីធ្វើកសាងសំណុំឱ្យបានគ្រប់ រួចបញ្ជូនទៅកាន់តុលាកា តាមនិតិតវិធីច្បាប់ ។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់លើឈ្មោះនួន ពៅហេងនោះមែន ព្រោះតែខឹងរឿងពីមុនមក ប៉ុន្តែមិនមានរបួសស្នាមអីទេ ដោយសារតែកាប់ចំតែបួកសុវត្ថិភាពតែប៉ុណ្ណោះ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់ សាលាដំបូង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ៕