ល្បីឈ្មោះសុខ ចំរើនជាឧក្រិដ្ឋជនបឹងទន្លេសាបហ៊ានប្រឆាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែន រារាំបិទព្រែកដើម្បីផលប្រយោជន៍

0

ខេត្តកំពង់ឆ្នាំង៖ បើទោះបីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ចេញអនុសាសន៍បិទឡូត៍នេសាទ ទុកឲ្យអតិភាពប្រជាពលរដ្ឋនេសាទត្រី និងហាមមិនឲ្យបិទព្រែក ឬប្រើប្រាស់ឧបកណ៍នេសាទខុសច្បាប់ ដែលជាការរារាំងមច្ឆាជាតិ តែលោក សុខ ចំរើន នៅតែបំពានបំផ្លាញធនធានមច្ឆាជាតិ ដោយមិនមានការខ្លាចញញើតនោះឡើយ ។
ចំពោះករណីលោក សុខ ចំរើន ធ្វើផលនេសាទផ្ទុយពី ការហាមឃាត់របស់ ក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ មានចំនួន៥ព្រែក ទី.១.ព្រែកបត់ត្រង់ស្ថិតនៅក្នុងឃុំកោះថ្កូវ ទី.២.ព្រែកតាប្រុស ទី.៣.ព្រែកល្វា ទី.៤.ព្រែកឆ្នុកអណ្ដែងស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មិនដឹងថា លោក ងិន ហ៊ុន ប្រធានមន្ទីរកិសកម្មរុក្ខប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មានដឹងពីទង្វើការបំផ្លិចបំផ្លាញធនធានមច្ឆាជាតិដែរឬទេ?។
លោក សុខ ចំរើន ត្រូវបានគេដឹងថា មេឈ្មួញដ៏មានឈ្មោះបោះសំលេង រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរួមគំនិតជាមួយបក្ខពួកបំផ្លាញធនធានមច្ឆាជាតិទាំងតូចទាំងធំ ដោយបានលេងល្បែងស្ពិនភ្នែកថ្នាក់លើ ឃុបឃិតគ្នាព្រោះតែផលប្រយោជន៍ ហ៊ានលក់មហិច្ឆិតាក្នុងភាពលបលន់ ពីមន្រ្តីពុករលួយមួយចំនួន បើកដៃឲ្យ ឈ្មួញប្រព្រឹត្តបទល្មើសខុសច្បាប់ដោយ ឥតអៀនខ្មាស់។
តាមសេក្តីរាយការណ៍បានឲ្យដឹងថា លោកសុខ ចំរើន ជាមេឈ្មួញដែលមានទឹកមាត់ប្រៃ មានលទ្ធភាពអាចទិញ ឆន្ទះមន្រ្តីពាក់ព័ន្ឋមួយចំនួន ដែលមានតួនាទីថែរក្សាអភិរក្សមច្ឆាជាតិ ឲ្យដេកលង់លក់ ដោយអ្នកខ្លះក្លាយជាមនុស្សខ្វាក់ អ្នកខ្លះក្លាយជារោគស្ពឹកដៃជើង មិនអាចចុះបង្រ្កាបបទល្មើសនេសាទនានា ដែលកំពុងតែបណ្តែតខ្លួនក្នុងបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។

មហាជន បានត្រឹមតែអស់សង្ឃឹមថា និងសំណូមពរ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក៏ដូចជាឯកឧត្តមប្រធានរដ្ឋបាលជលផល មេត្តាជួយពិចារណា លោកសុខ ចំរើន ការដាក់បទល្មើសនេសាទកាត់ព្រែក ដោយសាច់អួនក្រឡាញឹក ឃុំកំពង់ក្ដា ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផង ដើម្បីឲ្យសល់កូនត្រីឲ្យកូនចៅស្គាល់ផង ។ដោយ នាគរាជ