ចោរដើរលួចកាច់សោរកម៉ូតូយ៉ាងសកម្មម្នាក់ត្រូវបានម្ចាស់ម៉ូតូដេញចាប់បានប្រគល់អោយប៉េអឹមខេត្តតាកែវ ភ្លាមៗ ខណៈពេលវត្ថុ តាងនៅក្នុងដៃជនសង្ស័យ។ លោក ចាន់ ជៀប នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ័ រាជអាវុធហត្ថខេត្តតាកែវ បាន អោយរស្មីកម្ពុជាដឹងថា ៖ ជនសង្ស័យត្រូវបានម្ចាស់ម៉ូតូចាប់បានប្រគល់អោយនាពេលនេះមានឈ្មោះថា ម៉េន សុបុត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅ
ភូមិតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌ័ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ហើយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូជនរងគ្រោះ ម៉ាក សង់សេរី ១២៥ . ០១០ ពាក់ស្លាកលេខ តាកែវ. 1D-4915 ជាកម្មសិទ្ធរបស់ជនរងគ្រោះ ឈ្មោះ កែក ឈិន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ ប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ . ករណីខាងលើនេះបានកើត
ឡើងពីវេលាម៉ោង១៣.៤៥នាទី ថ្ងៃទី២៣.០៨.២០១៤ នៅចំណុចភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បើតាមសំដីជនរងគ្រោះគាត់បាននិយាយថា ៖ ម៉ូតូរបស់គាត់បញ្ឈរ ទុកនៅក្បែរមាត់ច្រកផ្ទះរបស់គាត់ហើយមានមនុស្សនៅទីនោះច្រើនទៀតផងដែរ មិនគួរចោររួបនេះវាហ៊ានមកកាច់សោរក យកទាំង កណ្តាលថ្ងៃរបៀបនេះសោះ ហើយកន្លែងខ្ញុំទុកក្បែរមាត់ច្រកនឹងរាល់ថ្ងៃ ស្រាប់តែថ្ងៃនេះក្រលេក
មើលទៅស្រាប់តែអ្នកលេងគេកាច់សោរហើយជិះ ម៉ូតូចេញទៅ រួចគាត់បានដេញពីក្រោយហើយស្រែកថា ៖ ចោរ ៗ ពេលនោះបងប្អូនជិតខាងបានជួយដេញស្ទាក់ចាប់ បានតែម្តង បានប្រគល់ជូនប៉េអឹមខេត្តតាកែវយកទៅធ្វើការសាកសួរដើម្បីក៏សាងសំនុំរឿងដើម្បីបញ្ចូនទៅអោយសាលាដំបូងខេត្ត តាកែវ ចាក់ការបន្តទៀត ។