- ខេត្តកំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសសមាសភាពប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងស្រុកចំនួន៤ ដែលរាជរដ្ឋាភិបាលទើបតែងតាំងភារកិច្ចថ្មី នៅសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបានឲ្យដឹងអំពីលទ្ធ ផលសកម្មភាពការងារសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០២១ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានចំនួន១៦២ខ្នងផ្ទះ បើគិតសរុបតាំងពីឆ្នាំ២០១៦មកដល់ពេលនេះ មានចំនួន៣៤២ ខ្នងផ្ទះរួចមកហើយ ។
ព្រមទាំងបានផ្ដល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធជន ដែលគ្មានដីកម្មសិទ្ឋនិងមានជម្រកស្នាក់នៅមិនសមរម្យចំនួន២១១ហិតា ក្នុងមួយគ្រួសារទទួលបានដីមួយហិតាកន្លះ បច្ចុប្បន្នកំពុងរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ចបានចំនួន២៤៧លើក ឧបត្ថម្ភថវិកាជាង១០០ លានរៀល.អង្ករជាង ៣៦តោន មីជាង២០០០ កេស និង បាន ឧបត្ថម្ភ គ្រឿង ឧបភោគ បរិភោគ មួយ ចំនួន ទៀត ផងដែរ ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានតែងតាំងប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្ដេជ្ញាចិត្តបន្តអនុវត្តន៍ការងារគ្រប់គ្រង នឹងដឹកនាំ មើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការការកោតសរសើរ ដល់គណៈ កម្មការ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នៅគ្រប់បណ្ដាលថ្នាក់ ដែលបានខិតខំប្រឹងប្រែងបម្រើ និង ដោះស្រាយការលំបាកខ្វះខាតជូនដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរនិងបានផ្ដាំផ្ញើដល់ឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងអស់លោកប្រធានកិត្តិ យសសមាគមអតីតយុទ្ធជននៅតាមបណ្ដាស្រុក.ក្រុង.ឃុំ.សង្កាត់ ត្រូវខិតខំបន្តការដោះស្រាយរាល់ ការលំបាកផ្សេងៗជូនបងប្អូនអតីតយុទ្ធជនយើងឲ្យបានល្អប្រសើរថែមទៀត បន្ទាប់មកឯកឧត្តមទេស រដ្ឋមន្ត្រី បានចែកជូនអំណោយមួយចំនួនមានស្បៀងអាហារ និងថវិកាមួយចំនួនជូនបងប្អូនអតីតយុទ្ធ ជនដែលចូលរួមក្នុងពិធីនេះផងដែរ ។
ដោយ ប៊ុន រដ្ឋា






































