រថយន្ត​ឡិច​ស៊ី​ស​៤៧០ ត្របាក់​រី​ម៉ក​ម៉ូតូ​លក់​នំ​បុ័ង​សាច់ ដួល​កៀប​ជាប់​ក្រោម​រថយន្ត រង​របួសធ្ងន់​ម្នាក់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ឡិច​ស៊ី​ស ៤៧០​មួយ​គ្រឿង​រេ​ចង្កូត​ទៅបុក​រី​ម៉ក​ម៉ូតូ​លក់​នំ​បុ័ង​សាច់ ដួល​កៀប​ជាប់​ពីក្រោម​រថយន្ត​អូស​ប្រហែល​១០​ម៉េត្រ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់ ចំណែក​រថយន្ត​កល់​ជាប់​ជាមួយ​និង​ម៉ូតូ​ទៅមុខ​លែងរួច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៥០​នាទី​យប់ ថ្ងៃទី ២៥ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង BNK អូ​តូ​ផាត លក់​គ្រឿងបន្លាស់​រថយន្ត​គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​ភូមិ​ទួលគោកសង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​មួយ​គ្រឿង​បើក​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ដោយ​ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​លេខ​៥៩៨ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ពីមុខ រួច​រេ​ចង្កូត​ទៅ​បុក​ចំ​ពីមុខ​រី​ម៉ក​ម៉ូតូ​លក់​នំ​បុ័ង​សាច់​ពេញទំហឹង​បណ្តាលឱ្យ​ដួល​ម៉ូតូ កៀប​ជាប់ ក្រោម​រថយន្ត​អូស​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ រង​របួសធ្ងន់​ម្នាក់​និង​ជ្រុះ​នំ​បុ័ង​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​ឯ​រថយន្ត​គល់​ជាប់​និង​ម៉ូតូ​បើក​ទៅ​មុខ​មិន​រួច ។​


​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ចំណែក​ឯ​រថយន្ត​និង​រី​ម៉ក​ម៉ូតូ​លក់​នំ​បុ័ង​ត្រូវបាន​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក             ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕​

1 2