ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញ​បណ្ដាល​ឲ្យ​យុវជន​២​នាក់​រងរបួស​ស្រាល​

0

ភ្នំពេញ ៖ គូរ​ដណ្តឹង​មួយគូរ​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​បញ្ចា​ស់មក​បុក​ចំ​ពីមុខ ពេញ​មួយ​ទំហឹង​បណ្តាល​អោយ​យុវជន​ពី​នាក់​រងរបួស​ស្រាល​។​ហេតុ​ការណ៏​នេះ​កើត​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​២៥​ខែ​សីហា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទុល​មុខ​និង

ក្រុមហ៊ុន​សាន​ជៀវ ខូ​អិល​ធី​ឌី ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​បើ​តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក គុប ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-8474 ដែល​បើក​ដោយ បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ តែ​នៅ​ពេល​មកដល់​ចំនុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក អា​យខន ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លា​ល​លេខ ភ្នំពេញ​1AQ-1814 ជិះ​ដោយ​យុវជន​ម្នាក់​ដែល​ទើបតែ ចេញ​ពី​ផឹកស៊ី ជិះ​បញ្ចាស់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ទៅ​បុក​និង​ម៉ូតូ​គុប​ពេញ​មួយ​ទំហឹង បណ្តាលអោយ​ដួល​និង​ធ្វើអោយ​យុវជន​២​នាក់​រង​របួសស្រាល​និង​ខូចខាត​ម៉ូតូ​ទាំងសងខាង ហេតុ​ការណ៏​នេះ​កើត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​ក្រោយពេល​កើតហេតុ​យុវជន​ដែល​ជិះ​ម៉ូតូ​ម៉ាក​អា​យខន​បាន​សង​សំនង​ទៅ​ម្ចាស់​ម៉ូតូ ចំនួន​២០​ដុល្លា​ដើម្បី​បញ្ចប់រឿង​៕​

1 2