ខេត្តកំពង់ធំ ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2021 ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ កំពុងតែរងចាំមើល តើវាសនាដីព្រៃដែលរដ្ឋសំរាំងទុកនិងដីអភិរក្សសត្វខ្សឹប អាចរំដោះបានពីកណ្ដាប់ដៃពួកមន្ត្រីខិលខូចមានអំណាច មានលុយ ឃុបឃិតគ្នាឈួសឆាយ បំផ្លាញគ្មានសល់ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយធ្វើរបាយការណ៍ក្លែងបន្លំនិងស្ពិនភ្នែកថ្នាក់ដឹកនាំឱ្យជឿថាខ្លួនជាមន្ត្រីល្អជាថ្នាក់ដឹកនាំល្អនោះ អាចគេចរួច ពីសំណាញ់ច្បាប់ដែរឬទេ ជាក់ស្ដែងដូចជាលោកថូ គឹមស៊ន ប្រធានការិយាល័យអន្តរវិស័យស្រុកស្ទោងនិងលោកកែវ នន មេឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ពលរដ្ឋបន់ឲ្យមានអនុសាសន៍និងបទបញ្ជាពីសម្ដេចទេដើម្បីរំដោះដីព្រៃដែលរដ្ឋសំរាំងទុកនិងដីអភិរក្សសត្វខ្សឹប ចេញពីកណ្ដាប់ដៃពីមន្ត្រីខិលខូចនិងឈ្មួញបានមកវិញ កន្លងមកថ្មីៗនេះក្រុមមន្ត្រីខិលខូចមួយចំនួនតូចនិងមេឈ្មួញដែលមានអំណាចមានលុយបានសរសេរលិខិតប្ដឹងទៅតាមរយៈអក្សមួលបង្កាច់ទាំងស្រុងភាពមិនប្រក្រតី អ្នកបង្រ្កាបធនធានធម្មជាតិជាអ្នកទទួលរងគ្រោះទៅវិញរីឯពួកមន្ត្រីខិលខូចមួយចំនួនតូចនិងមេឈ្មួញដែលមានលុយមានអំណាចបែរជារួចខ្លួនទៅវិញ នៅក្នុងខេត្តកំពង់ធំគឺមានសព្វគ្រប់បែបយ៉ាង ទាំងព្រៃលិចទឹកទាំងព្រៃដែលរដ្ឋសំរាំងទុកនិងព្រៃអភិរក្សសត្វខ្សឹបនៅខាងលើ គឺរលាយអស់ជារៀងរាល់ឆ្នាំ មន្ត្រីខ្លះបានច្បាប់ពីរដ្ឋបាលខេត្តកំពង់ធំ សុំសម្អាតដីដំបូកនិងចំការស្វាយចន្ទី បែជាមកឈួសឆាយបំផ្លាញព្រៃទៅវិញ ក្រដាស់មួយសន្លឹកនេះកាន់រាប់ឆ្នាំដើម្បីធ្វើសកម្មភាពឈូសឆាយដីព្រៃតាំងពីព្រៃដើរ រុកមិនរួចរហូតវាលអស់ ដូចព្រលានយន្តហោះ កំពង់ធំ សមត្ថកិច្ចបង្រ្កាបធនធានធម្មជាតិសព្វថ្ងៃនេះធ្លាក់ដៃមិនហ៊ានប៉ះពាល់មន្ត្រីខិលខូចនិងឈ្មួញដែលមានលុយមានអំណាចនោះទេ មន្ត្រីទាំងនេះបើសិនជាកម្លាំងចុះបង្ក្រាបចំទីតាំងរបស់ខ្លួនកំពុងតែឈួសឆាយ ច្រើនតែធ្វើរបាយការណ៍មូលបង្កាច់សមត្ថកិច្ចក៏ដូចជាធ្វើរបាយការណ៍ប្ដឹងទៅតាមរយៈបក្សថ្នាក់ជាតិ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដែលស្នេហាទៅលើវិស័យព្រៃឈើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋស្នើសុំឲ្យក្រសួងពាក់ព័ន្ធទាំងអស់ដាក់ការស៊ើបអង្កេតនិងចាត់វិធានការចំពោះមន្ត្រីតែងតែលេងល្បែងស្ពិនភ្នែកភូតភរកុហក ថ្នាក់ដឹកនាំ ពលរដ្ឋសុំឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួងកុំជឿតាមរបាយការណ៍សូមក្រសួងពាក់ព័ន្ធទាំងអស់មេត្តាដាក់ការស៊ើបអង្កេតដល់ទីតាំងទើបដឹងថាអ្នកណាល្អនិងអ្នកណាអាក្រក់នៅក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះ អ្វីដែលបងប្អូនប្រជាពរដ្ឋលើកដៃប្រណមមានតែសម្ដេចទេដែលជួយរំដោះព្រៃដែលរដ្ឋសម្រាំងទុកនឹងដីព្រៃអភិរក្សសត្វខ្សឹបនោះបានមកវិញ។