កណ្តាប់ដៃដែកតេជោ​ហ៊ុនសែន ដកហូតដីខុសច្បាប់ដែលឈ្មួញស្រែប្រាំងលួចកាប់រាន្ទឈូសឆាយដីព្រៃលិចទឹក ស្ថិត​នៅ​ក្នុង​ស្រុក​ស្ទោង​

0

ខេត្ត​កំពង់ធំ.​គេចមិនរួចទេ សម្រាប់​ក្រុម​ឈ្មួញ​ស្រែប្រាំង​ដែល​លបលួចកាប់រាន្ទដីព្រៃលិចទឹក​ដែល​ជាទ្រព្យសម្បត្តិរដ្ឋ និងជាព្រៃសម្រាប់ត្រីពងកូន បែរជាក្រុមឈ្មួញយកមកធ្វើជាកម្មសិទ្ធ ដោយមិនខ្វល់ពីផលប៉ះពាល់​នៅឡើយ។
សូម​បញ្ជាក់​ផងដែរ​ថា​កាលពីថ្ងៃទី២៨ ខែវិច្ឆិកា​ឆ្នាំ​២០២១​កន្លង​មកនេះ.សម្តេច​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា.បានចេញ​បញ្ជាឲ្យ​ឯកឧត្តម​ជា​ សុផារ៉ា​ឧបនាយករ​ដ្ឋមន្រ្តី​រ​ដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី និងឯកឧត្តម សៅ. សុខា​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស.និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ចុះស្រាវជ្រាវ​ និងដកហូតដីស្ថិតនៅក្នុងតំបន់៣ ចំនួនខេត្តជុំវិញបឹងទន្លេសាប​ ដែល​ឈ្មួញ​បានរុករាន្ទដីព្រៃលិចទឹកយកមកវិញ។
ជាក់ស្តែង​ក្នុង​ខេ​ត្តកំពង់ធំ.ត្រូវ​បានទម្លាយរបាយការណ៍​ សូមបញ្ជាក់ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ៖ -ឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ -ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍-ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន៕

ចំណែកនៅក្នុងស្រុកស្ទោង ត្រូវ​បាន​របាយការណ៍​បញ្ជាក់​មាន
ឈ្មោះ​ក្រុម​ឈ្មួញ​ស្រែប្រាំង​ លបលួចកាបរាន្ទដីព្រៃលិចទឹកនៅតំបន់៣ ក្នុង​ដែនបឹងទន្លេសាប​ ស្ថិត​ក្នុង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​មានឈ្មោះ​ លោកប៉ោហ៊ី. អាងតាយ៉ី.លោកញ៉ឹប សារិទ្ធ ហៅពៅ.លោក​ថាវ.ទុំ លោក.គឿនអាងទឹកលោកផល្លី.អាងទឹក​លោក.គាំ សារឿន
ឃុំម្សាក្រង​.ឃុំសំព្រោជ. ចំណែកនៅឃុំចំណារក្រោម​មានអាងជាច្រើនស្ថិតនៅក្នុងតំបន់៣។

ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ សំណូមពរ​ឲ្យ​ គណៈកម្មការ​ចម្រុះ​ចុះ​បង្រ្កាប​បទល្មើសបំផ្លាញធនធានមឆ្ឆាជាតិនៅក្នុងស្រុកស្ទោង ដើម្បី​ថែរក្សា​ធនធាន​មច្ឆាជាតិ​ សម្រាប់​ត្រី​ពង​កូន។