បន្ទាយមានជ័យ ជនសង្ស័យបីនាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចុះ បង្ក្រាបពាក់ព័ន្ធនឹងប ទល្មើសប្លន់ រំលោភសេពសន្ធវៈនិងចែកចាយគ្រឿងនៅចំនុចចំណុចផ្លូវចូលស្តង់តាងួនស្ថិតក្នុងភូមិប៉ាលិលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតវេលាយប់ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ ជនសង្ស័យបីនាក់ មាន ឈ្មោះ ជា រ៉ូ ហៅជាតិ ភេទប្រុសអាយុ៣០ឆ្នាំ ទី២. ឈ្មោះផន ចាន់នី ភេទប្រុសអាយុ ២១ឆ្នាំ និងទី៣. ឈ្មោះ ឈៀង ហៃ ភេទប្រុសអាយុ២២ឆ្នាំ។
អ្នកទាំងបីមានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មូលហេតុដែលនាំឲ្យឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងបីនោះ ដោយសារតែពួកគេល្បួងក្មេងស្រី អាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈ នៅនឹងផ្ទះសំណាក់ថ្ម ពេជ្រ ក្នុងក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៥ ខែសីហា។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំងបីបានបើករថយន្តឆ្ពោះទៅក្រុងប៉ោយប៉ែតក៏ត្រូវបាន ស្ទាក់ចាប់ខ្លួនតែម្ដងត្រង់ចំនុចកើតហេតុខាងលើ។
ក៏បង្ក្រាបតែម្តង ដោយកម្លាំងអាវុធហត្ថ រឹបអូសមានវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង១០០០គ្រាប់និងគ្រឿងញៀនប្រភេទមេតំហ្វាតាមីនម្សៅហៅខេទឹកកកផ្កាឈូកនិង ចំនួន ៥១៤,៦០ ក្រាម និងអាវុធ២ដើមមានអាវុធធុនខ្លីK៥៩ចំនួន១ដើមមាន៤គ្រាប់អាវុធឆ្នៃ១ដើម ដាវសាំម៉ូរ៉ៃចំនួន៣រួមទាំងសំភារះចែកចាយនិងជក់គ្រឿងញៀននិងរថយន្តធុនបាឡែន១គ្រឿងដែលជនសង្ស័យធ្វើសកម្មភាពពាក់ព័ន្ធបទល្មើស ៕ គៀន ចាន់ហ៊ីន