ខេត្តកំពង់ឆ្នាំង៖ ក្រោយទទួល បានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្ម នៅខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តកំព់ឆ្នាំងរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នាពេលនោះ ត្រូវគេដឹងថា ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់។
នៅក្នុងយុទ្ធនាការនោះទៀត បានធ្វើឡើងក្រោមការដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានការចូលរួមពីក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តជាច្រើនទៀត ផងដែរ ៕