ខេត្តកំពង់ឆ្នាំង: បទបញ្ជាក្តៅ ជារង្ពាត់ប្រដៅក្រុមមន្រ្តីពុករលួយ និងឈ្មួញពាក់ព័ន្ធដីព្រៃលិចទឹក ដែលជាសម្បត្តិរដ្ឋ បាននាំគ្នារុករាន្ទកាន់កាប់ដីធ្លីដោយខុសច្បាប់ត្រូវបាន សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.បានចេញបញ្ជាឲ្យឯកឧត្តមបណ្ឌិត ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ រួមគ្នាជាមួយនឹងស្ថាប័នប្រឆាំងអំពើពុករលួយ និងអង្គភាពពាក់ព័ន្ធ.ចុះស្រាវជ្រាវស៊ើបអង្កេតដកហូតដីតំបន់3ជូនរដ្ឋវិញ។
ក្រោយពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងនិងអាជ្ញាធរ.កម្លាំងបរិស្ថាន កម្លាំងសមត្ថកិច្ចចុះមកមូលដ្ឋាន គេសង្កេតឃើញត្រាក់ទ័រ រាប់រយគ្រឿងនាំគ្នាបើកមកជ្រកតាមផ្ទះ នៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង.និងនៅសង្កាត់ស្រយូវក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីគេចវេះពីការតាមចាប់របស់សមត្ថកិច្ច។
ក្នុងនោះបែរជា មានប្រជាពលរដ្ឋ រស់នៅក្នុងស្រុកជលគិរីនឹងស្រុកកំពង់លែង នាំគ្នាសប្បាយចិត្ត នូវចំណាត់ការរបស់ សម្តេចតេជោហ៊ុនសែន ខណៈពួកគាត់រងចាំឱកាសនេះយូណាស់មកហើយដើម្បីគោរពរាយការណ៍ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ចំពោះសកម្មភាពនឹងទង្វើររបស់ លោកហៃ មនោរម្យ ចៅហ្វាយស្រុកជលគិរីលោកកែវ វង្សតារាប្រធានការិល័យសុរិយោដីស្រុកនឹងលោក កែវ ម៉េតមេឃុំពាមឆ្កោកបានឃុបឃិតនឹងបើកដៃអោយក្រុមជនល្មើសកាប់នឹងឈូសបំផ្លាញដីព្រៃលិចទឹកនៅចំណុចព្រៃធំជាង៤០ហិតា កប់ចេសជាង១០០ហិតា នឹងចំណុចជ្រុងត្រែងជាង៣០ហិតាចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២១ តំបន់នេះស្ថិតក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី។
តាមប្រភពព័ត៌មាន.នៅក្នុងស្រុកកំពង់លែងវិញលោកចេង ចាន់ដូណាអភិបាលរងស្រុក.ដែលប្រៀបបាននិងសេដ្ឋីដីព្រៃលិចទឹក ដែលតែងតែទទួលបានសំណែនពីក្រុម ឈ្មួញដែលមានបំណងចង់ចូលឈូសឆាយដីព្រៃលិចទឹក.ទាល់តែឆ្លងកាត់លោក ចេង.ដូណាសិន ទើបអាចនាំគ្រឿងចក្រចូលឈូសឆាយដីព្រៃលិចទឹកក្នុងស្រុកកំពង់លែងបាន។
បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវ ការខកចិត្តនិងសោកស្តាយបំផុត ចំពោះការដឹកនាំប្រកបដោយអំពើពុករលួយ.របស់លោកចេង.ដូណា អភិបាលរងស្តីទី និងលោកអភិបាលស្រុកកំពង់លែង និងសំណូមពរយ៉ាងទទូចដល់ក្រុមការងារគណ:កម្មាធិការបង្រ្កាបបទល្មើសលុបបំបាត់ការយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ធ្វើជាកម្មសិទ្ធិ៕ ដោយខេមរា