បែកធ្លាយ​ក្លិនអាសោធន៍លោកចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុឃុបឃិតចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន

0

ព្រះ​សីហនុ​: បែកធ្លាយ​ក្លិន​ស្អុយ​ ទង្វើ​របស់​លោក​ ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចេញ​ប្លង់​ដី​កម្មសិទ្ធ.ដែល​ជា​ដីព្រៃ​កោងកាង​ និងជា​សម្បត្តិ​របស់​រដ្ឋ.ឲ្យទៅឪពុកមារបស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា។

អំពី​ពុករលួយ​របស់​លោក​ចេង.ស្រុង.ត្រូវបាន​លាតត្រដាង​រឿង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចំនួន​៧​ប័ណ្ណ​ឲ្យ​ឪពុកមា​របស់​ខ្លួន​លើ​ទំហំ​ដី​៣០​ហិកតា គ្របដណ្តប់​ទៅលើ​ព្រៃកោងកាង​ ​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ប្រជាពលរដ្ឋ.បានសំណូមពរលោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ​មេត្តាជួយ​បើក​យុទ្ធនាការ​ចុះស៊ើបអង្កេត ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី.របស​លោកចេង ស្រុង​ ផង​ ព្រោះ​ជា​តំបន់​ព្រៃកោងកាង ជា​តំបន់​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិ​ព្រៃ​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ
​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី មិនទាន់​ចាត់​វិធានការ​ណាមួយ​ទៅលើ​លោក ចេង ស្រុង នៅឡើយ​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ក៏​មិន​ទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ចេង ស្រុង នោះដែរ​។
តាមសេចក្តី​រាយការណ៍.បានឲ្យដឹងថា​ ហេតុតែ​លោក ចេង ស្រុង ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ.បក្ខពួក​និយម.ដោយមិនខ្លាចញញើត គឺមាន​​ខ្នងបង្អែក​ដ៏​រឹងមាំ​ ទើបហ៊ាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មាន​ភាពមិនប្រក្រតី​ឲ្យ​អ្នកមានលុយ មាន​អំណាច​និង​ឪពុកមា​របស់​ខ្លួន​ជាច្រើន​ប័ណ្ណ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

​បងប្អូនប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការស្នើសុំអោយឯកឧត្តម ឱមយិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតពាក់ព័ន្ធករណីលោកប្រធានមន្ទីររូបនេះផងទាន