តើពិតដែរឬទេ? លោកនួន ណារឹទ្ធ​ អះអាងជា​បុគ្គលិកអង្គការ World Vision បោកលុយប្រជាពលរដ្ឋស្រុកប្រាសាទសំ​សំបូរ២៥គ្រួសារហើយគេចខ្លួន

0

ខេត្ត​កំពង់ធំ :ប្រជាពលរដ្ឋ ២៥គ្រួសារ រស់​នៅ​ក្នុងសហគមន៍ ភូមិកំពង -រឈើទាល ភូមិចា ភូមិឡាយ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកើតទុក្ខមិនសុខចិត្ត​ ដោយ​សារ​តែ​លោក នួន​ ណារឹទ្ធ បានអះអាងថា ជាបុគ្គលិកអង្គការ​World Vision បាន​លួចដកលុយពីកុងវិងទាំង២៥គ្រួសារ ហើយគេចខ្លួនបាត់ស្រមោល​។

លោក​លឹម​ សុថាត​ ដែល​មន្រ្តី​ជលផលចំណុះឲ្យមន្ទីរកសិកម្មរុក្ខា​ប្រមាញ់​និង​នេសាទ​ខេ​ត្តកំពង់ធំ​ និងជាជនរងគ្រោះម្នាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង២៥គ្រួសារ បាន​រៀបរាប់​ប្រាប់​ទាំងហួសចិត្តថា។

ឈ្មោះ នួន ណារិទ្ធ បានមករៀបចំចូលគម្រោង ចិញ្ចឹមគោ ចិញ្ចឹមជ្រូក និងលក់ចាប់ហួយ ដល់ ប្រជាសហគមន៍ យើងខ្ញុំ និងបានអោយប្រជាសហគមន៍! យើងខ្ញុំខ្ចីលុយធនាគារឬ, មេក្រូហិរញ្ញវត្ថុ ណាមួយអោយបាន ៤,០០០$ រួចធ្វើកិច្ចសន្យាជាមួយគម្រោង ONG ដោយធ្វើកិច្ច សន្យាថា និងសងដើមការ ជារៀងរាល់ខែ រហូតដល់ចប់គម្រោងជួយរយៈពេល ៤ឆ្នាំ ។

លុះក្រោយពីបានលុយ ធនាគារ ឬ មេក្រហិរញ្ញវត្ថុ បានហើយ គាត់បានអោយសហគមន៍ តម្កល់សាច់ប្រាក់ចំនួន ១,៥០០$
ទុកក្នុងកុងវិង ដោយហាមមិនឲ្យ​ដក​ឬឆែកមើលក្នុងដាច់ខាត លុះក្រោយមក​ បាត់ការទំនាក់​ទំនង​ខលមិនចូល​ទាក់ទង​មិន​បាន​ ប្រជា​ពលរដ្ឋ​មានការសង្ស័យក៏បាននាំគ្នា ឆែកមើលកុងវិងក៏ស្រាប់តែបាត់លុយក្នុងកុងវិងទាំងអស់ ប្រជាពលរដ្ឋ ខលរកពួកគាត់ មិនលើកទូរស័ព្ទ ឬ បិទទូរស័ព្ទដៃទាំងស្រុង ។

ក្រោយ​មក.លោក​ លឹម​ សុថាតបាននាំ​ប្រជាពលរដ្ឋ​ មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ឆ្នាំ​២០២១​ ដើម្បី​ឲ្យជួយតាមចាប់លោក.នួន.ណារិទ្ធ និងបក្ខពួក យកមកដោះស្រាយជូនពួកគាត់ និងសងសំណងដល់ពួកគាត់វិញ​។

លោក​ លឹម​ សុថាត មន្ត្រី​ជលផល​ស្រុក​ប្រាសាទ​សំបូរ​ បានឲ្យដឹងថា​ លោកពុំមានការ​ពាក់ព័ន្ធ​និងអំពើឆរបោក មិនបានរួមគំនិត ជាមួយ​លោក​នួន​ ណារឹទ្ធ​ ណាឡើយ គឺដំបូងឡើយគ្រាន់តែ លោក​នួន​ ណារឹទ្ធ​ បានមកសំម្តែងខ្លួនថា ជាបុគ្គលិក​អង្គការ​World Vision​ ហើយ​មាន​គម្រោង​ រៀប​ចំ​ឲ្យប្រជាពល​រដ្ឋ.ចិញ្ចើម​ត្រី​ ចិញ្ចឹម​គោ.និងលក់ចាបហួយ គាត់ក៏បានជួយណែនាំ បងប្អូន​គាត់ផ្ទាល់ ឲ្យទទួលគម្រោងនេះបាន៥នាក់ ក៏បានជីកស្រះដាក់ត្រីហើយ និងប្រជាលរដ្ឋឯទៀតបានដឹងក៏ទាក់ទង​ខ្លួនឯង ចំណែក​ការបង់លុយ​ និងរបៀបរបរការងារ គឺប្រជាពលរដ្ឋនិយាយគ្នាឯង។
លោក​លឹម.សុថាត បញ្ជាក់​ថា​ លោកគ្រាន់តែមានបំណងល្អ ជួយណែនាំ.និងចង់ឲ្យប្រជាពលរដ្ឋមានជីវភាពធូធារ​ តែប៉ុណ្ណោះ.ដោយលោកមិនបាន ធានា និងមិនបានទទួលលាភស្ការ:ពីបងប្អូននោះឡើយ គឺ​ប្រជា​ពលរដ្ឋ​ទំនាក់ទំនង​ខ្លួន​ឯង​ទាំងអស់.។
ក្នុង​នោះបងប្អូន ប្រជាពលរដ្ឋ​ទាំង២៥គ្រួសារ សំណូមពរ​ឲ្យ​ ឯកឧត្តម​ព្រះរាអាជ្ញា​ខេត្ត​កំពង់ធំ​
មេត្តាជួយចាត់វិធានការ ស្រាវជ្រាវរកបុគ្គលឈ្មោះនួន ណារឹទ្ធ​ មានទីលំនៅ រស់នៅ​សង្កាត់​ទឹកល្អក់.ខណ្ឌ​ទួល​គោក.រាជធានី​ភ្នំពេញ​ ឲ្យមកទទួលខុសត្រូវ លើបញ្ហាខាងលើ ដល់ពួកយើងខ្ញុំ​ផង​ និង​ ស្រាវជ្រាវ​បុគ្គល​រូប​នេះ​ ជាបុគ្គលិក​អង្គការ​World Vision​ ឬក៏ជាជនឆបោកក្លែងបន្លំ.៕