​​ចាប់បាន​អ្នកជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​២​ករណី​មាន​គ្នា​៣​នាក់​ ​ដក​រឹបអូស​ម៉ូតូ​២​គ្រឿងប្រាក់​១៧.៣២០០​រៀល​និង​ទូ​សព្ទ័​ដៃ​១​គ្រៀង​

0

​កំពង់ឆ្នាំង​៖​មេ​ចែកចាយ​និង​ជួញដូរ​ថ្នាំញៀន ប្រុស​ស្រី​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុងករណី​២​ផ្សេងគ្នា​តាម​ការចង្អុលបង្ហាញ​ពី​ប្រជាពលរដ្ឋ នៅពេលដែល​គេ​ទូរ​សព្ទ័​សុំ​ទិញ​ថ្នាំញៀន យកទៅ​ជួញដូរ​និង​ចែកចាយ​បន្ត​។​ករណី​បង្ក្រាប​ខាងលើនេះ​បានធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​វ​ង្វ​ង់​មូល​មុខ​ស្តា​ត​ចាស់ ក្នុងភូមិ​ឡ​ទឹកត្រី និង​នៅមុខ​សាលា​បុណ្យ​ភូមិ ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC05783

​សមត្ថកិច្ច​ក្នុង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ករណី​ទី​១ ស្ត្រី​ជា​មេ​ចែកចាយ​គ្រឿន​ញៀន​នោះ​មានឈ្មោះ កា សុរិយា​រង្សី (​ហៅ​ចង្រិត​)​អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្ត្រី​រូបនោះ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ជាង​១​ឆ្នាំ ក៏បាន​រកស៊ី​មុខរបរ​ជួញដូរ​ថ្នាំញៀន​បន្តទៀត​។​ ​ ​មុនពេល​ចាប់ខ្លួន​រូបគេ​បាន ស្ត្រី​រូបនោះ បាន​ទូរ​សព្ទ័​មកសុំ​ទិញ​ថ្នាំញៀន​ពី​មេ​ជួញដូរ​ថ្នាំញៀន​ម្នាក់ យកទៅ​ចែកចាយ​បន្ត ក្នុងពេល​ទូរ​សព្ទ័​សមត្ថកិច្ច ដែល​កំពុង​តាមដាន​ស្រាវជ្រាវ​មុខសញ្ញា​នេះ​ក៏បាន​ឡោម​ព​ទ្ធ័​ចាប់ខ្លួនបាន​តែម្តង នៅ​ចំណុច​រង្វង់​មូល​ស្តា​ត់​ចាស់ ភូមិ​ឡ​ទឹកត្រី ដោយ​ដកហូត​បាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​សេរី​២០០៨ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1B-1125 ទូរ​សព្ទ័​ដៃ​១​គ្រឿង និង​ប្រាក់​៨​ម៉ឺន​រៀល​។​DSC05790

​ ​ករណី​ទី​២​នៅ​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល បុរស​២​នាក់​ក៏​ត្រូវបាន​សមត្ថកិច្ច​ ​ឡោម​ព​ទ្ធ័​ចាប់ខ្លួនបាន​ដូច​ករណី​ខាងលើ​នេះដែរ នៅមុខ​សាលា​បុណ្យ​ភូមិ​ទួល​ករ​ឡាញ់ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង បុរស​ទី​១​ឈ្មោះ រិ​ទ្ធ សារឿន អាយុ​២៥​ឆ្នាំ រស់នៅ​ ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ទី​២​ឈ្មោះ សន ដែ​ត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ ​សង្កាត់​កំពង់ឆ្នាំង​។​ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​ប្រាក់​៩៣២០០​រៀល ម៉ូតូ​ម៉ាក​ ​ស៊ី​រ៉ូ​សព​ណ៍​ក្រហម​១​គ្រឿ​អត់​ស្លាក​លេខ​។​DSC05794 ​ ​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ករណី​បង្ក្រាប​ទទួលបាន​លទ្ធផល​ល្អ​ខាងលើនេះ​ ​និង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ដោយសារ​ការសហការ​គ្នា​បានល្អ រវាង​សមត្ថកិច្ច​នគរ​ ​បាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នគរបាល​ក្រុង​កំពង់ឆ្នាំង នគរបាល​ប៉ុស្តិ​មូល​ ​ដ្ឋា​ន និង​ប្រជា​ការពារ​ភូមិ ក្រោម​ការបញ្ជារ​ផ្ទា​ល់ពី​លោកស្នងការ​នគរបាល​ខេត្ត​។​ ​ ​មេ​ចែកចាយ​និង​មេ​ជួញដូរ​ថ្នាំញៀន​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ បញ្ជូន​ខ្លួន​ជន​ទាំង​៣​នាក់​និង​សំភា​រហ​ដែល​ដកហូត​បាន​ខាងលើ ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​និតិ​វិធី​៕ ​