ខេត្តសៀមរាប មន្ត្រីនាយផ្នែករដ្ធបាលព្រៃឈើស្រុកបន្ទាយស្រីបានច្រានចោលចំពោះការលេចលឺចេញនូវព័តមានយ៉ាងរសើបបំផុតថាមាន:លោកនាយថ្នាក់ឧត្តមសេនីយ៍ម្នាក់កំពុងតែរត់ការអន្តរ៉ាគមន៍សុំដោះលែងរថយន្តដឹកឈើ២គ្រឿងដែលកំលាំងរបស់លោកដឹកនាំបង្ក្រាបបានកាលពីរសៀលម្សិលម៉ិញនោះទេ!នេះគ្រាន់តែជាព័តមានលេចលឺតតគ្នាតែប៉ុណ្ណោះរីឯឈើនឹងរថយន្តគឺកំលាំងលោកបានយកមកថែរក្សាទុកនៅស្នាក់ការរដ្ធបាលព្រៃឈើ«ផ្នែកបន្ទាយស្រី»រួចរាល់អស់ហើយផងដែរ។នេះបើយោងតាមការឲដឹងពីលោក ម៉ុង ប៊ុន លីម នាយផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រីបានប្រាប់ឲដឹងតាមទូរស័ព្ទនៅវេលាមោ់ង៤នឹង៣០នាទីរសៀលថ្ងៃទី២៥ /០៨/២០១៤នេះ!។
លោក ម៉ុង ប៊ុន លីម នាយផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រីបានបន្តឲដឹងទៀតថា:កាលពីរសៀលម៉ោងប្រហែលជាង៤រសៀល លោកបានដឹកនាំកំលាំងចុះទៅធ្វើការបង្ក្រាបបានរថយន្តដឹកឈើចំនួន២គ្រឿង(ប្រភេទរថយន្តដំរីទឹក)នៅត្រង់ចំនុច ភូមិ តាកុះ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណះពេលដែល រថយន្តទាំង២គ្រឿងនេះបានធ្វើដំនើរឆ្លងកាត់នៅលើដងផ្លូវដែលស្ថិតនៅក្នុងដែនដីលោកគ្រប់គ្រងនោះ។
ហើយលោកក៍សូមបដិសេដន៍ចោលផងដែរថា ខណះពេលចុះបង្ក្រាបនោះគឺពុំមានករណីប្រទូសរ៉ាយណាមួយកើតឡើងនោះទេ!គឺគ្រាន់តែមានឡានឈើមួយក្នុងចំណោម២គ្រឿងនោះបត់ក្រោយមិនរួចក៍ធ្វើដំណើរវង់មួយជុំផ្លូវរួចក៍បើកចូលមកផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រីតែម្ដងទៅដែលមានទីតាំងនៅ ក្នុង ភូមិព្រះ ដាក ស្រុក បន្ទាយស្រីនោះ។ ហើយលោកនាយផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រីរូបនេះក៍បានធ្វើការបដិសេធន៍ផងដែរចំពោះ«ព័តមានមួយដែលកំពុងតែរសើ បបំផុតនោះផងដែរថាមានថ្នាក់នាយឧត្តមសេនីយ៍នគរបាលឬនាយឧត្តមសេនីយ៍ រូប ណា មកសុំធ្វើការអន្តរ៉ាគមន៍ សុំដោះលែ រថយន្តដឹកឈើតាំង២គ្រឿងនេះដែលកំលាំងរបស់លោកបង្ក្រាបបាននោះឡើយ !! »។
តែបើយោងតាមប្រភពព័តមានបានឱ្យដឹងថាខណះពេលដែលកំលាំងរដ្ធបាលព្រៃឈើចុះបង្ក្រាបរថយន្តដឹកឈើទាំង២នេះគឺ មានការប្រទ្រូសសរ៉ាយគ្នាយ៉ាងខ្លាំងរវាងកំលាំងមេព្រៃនឹងពួកកាងឡានឈើនេះទៀតផងដោយគេបានដឹងថាមានរថយន្ត១គ្រឿងបានព្យាយាមបើករត់គេចរហូតមកដល់ម្ដុំទីតាំងអតិតភូមិភាគចាស់(បន្ទាយទាហ៊ាន)នៅមុខប្រសាទអង្គរផងតែត្រូវកំលាំងមេព្រៃដេញតាមចាប់យកទៅកន្លែងទាល់តែបាន!តែទោះបីជាយ៉ាងណាគឺពុំមានការគ្រោះថ្នាក់ណាមួយបានកើតឡើងទេ។
លោក ម៉ុង ប៊ុន លីម នាយផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រីបានបន្តឲដឹងថា រថយន្តដែលកំលាំងលោក បង្ក្រាបបាននេះមានចំ នួន២គ្រឿង បានដឹកឈើ ប្រភេទ ឈើ លេខ២ ( ផ្ចឹក ផ្ដៀក) រីឯចំនួនឈើ ក្រោយពេលវាស់វែងរួចនៅ រសៀលនេះ (២៥/០៨/២០១៤) រកឃើញថា រថយន្ត ទី មួយ មានចំនួន ឈើ ១៤២ សន្លឹក ស្មើនឹង ៥ ម៉ែត្រគូប ៤៧៥ (4,475m3) រីឯរថយន្តទី២ មានចំនួនឈើ ៣៥៤ សន្លឹក ស្មើនឹង ៤ ម៉ែត្រគូប ៩៣១ (4,931m3) ហើយសរុបចំនួន ឈើ ទាំង២ រថយន្តទាំង២ នេះ មានឈើ ចំនួន ឈើ ១០ ម៉ែត្រគូប ៤០៦ ( 10,406m3)បច្ចុប្បន្ន រថយន្ត ទាំង២ នឹង ឈើ ត្រូវបានរក្សាទុក នៅ ក្នុង ផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំចាត់ការបន្តទៅតាមនិតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ៕