​​ប្រជាពលរដ្ឋ​ថា​អសន្តិសុខ​រួមមាន​បាញ់បោះ​ចោរកម្ម​ ​ល្បែងស៊ីសង​អាជ្ញាធរខេត្ត​ត្រូវ​ទប់ស្កាត់​អោយបាន​

0

​ខេត្តព្រះវិហារ​ ​បញ្ហា​អសន្ដិសុខ​រួមមាន​ការប្រើ​កាំភ្លើង​AK​បាញ់បោះ​អនាធិបតេយ្យ​កក្រើក​ភូមិ​ចំនួន​២៧​គ្រាប់​នៅ​ហាង​ជំនោរ​ដងស្ទឹង​អំពើចោរកម្ម​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៤៤​គ្រឿង​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​ប្រើ​កាំភ្លើង​AK​នៅ​តំបន់​រមណីយ៍ដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​កាលពី​ឆ្នាំ​២០១៣​មកដល់ពេលនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​មិនទាន់​ប្រឹងប្រែង​ចាប់ខ្លួន​ជនល្មើស​បាន​នៅ​ទ្បើ​យ​ទេ​។​ ​

តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​ក្បាលម៉ាស៊ីន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តព្រះវិហារ​សព្វថ្ងៃនេះ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​អង្គភាព​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​ដូចជា​ការប្រមូល​លុយ​ពី​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​គ្រប់​ច្រកល្ហក​និង​បណ្តោយអោយ​សមត្ថកិច្ច​ក្រោម​ឱវាទ​ស៊ីឈ្នួល​កាង​ផ្លូវជាតិ​លេខ​៦២​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​ថែមទៀត​។​ ​

ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​មតិ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ដោយសារ​អស់លោក​សមត្ថកិច្ច​មាន​អំណាច​បុណ្យ​សក្តិ​មួយ​ក្ដាប់​តូច​សប្បាយ​តែ​ខាង​កើប​លុយ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​គ្រប់ទិសទី​កន្លែង​ដោយ​ខុសច្បាប់​នោះ​គឺ​ធ្វើអោយមាន​ការធ្លាក់​ចុះខ្សោយ​ខ្លាំង​ក្នុង​កាតព្វកិច្ច​បំរើ​ការពារ​សន្ដិសុខ​២៤​ម៉ោង​លើ​២៤​ម៉ោង​ជូន​ប្រជាជន​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​ ​ប្រជាពលរដ្ឋ​និយាយថា​បញ្ហា​អាក្រក់​អស់ទាំង​នេះ​មិនចាំបាច់​ពួកគាត់​ធ្វើ​ប្រជាមតិ​រិះគន់​នោះទេ​គឺ​លោក​អភិបាលខេត្ត​ព្រះវិហារ​និង​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​ទាំងអស់​ពិតជា​បានដឹង​ច្បាស់​ថា​ពួកខ្លួន​កំពុង​ធ្វើ​អ្វី​សព្វថ្ងៃនេះ​។​ ​vlcsnap-2014-06-09-15h46m50s20

ប្រជាពលរដ្ឋ​ខ្លះ​ថ្លែងអោយដឹងថា​អស់លោក​មានអំណាច​បុណ្យ​សក្ដិ​ខ្លាំង​ក្នុង​ខេត្តព្រះវិហារ​ទាំងអស់​គួរ​ភ្ញាក់រលឹក​នាំគ្នា​គិត​ថ្លឹងថ្លែង​ដោយ​មនសិការ​បំរើ​ប្រយោជន៍​ជូន​ប្រជាជន​ទៅ​មើល​រវាង​កាតព្វកិច្ច​បំរើ​ផលប្រយោជន៍​ជូន​ប្រជាជន​និង​ការ​កេង​ប្រ​វ័​ញ្ជ​លាភ​សក្កា​រះ​ខុសច្បាប់​មក​ធ្វើជា​ផលប្រយោជន៍​បុគ្គល​ខ្លួនឯង​និង​អង្គភាព​វា​កំពុង​លំអៀង​ទៅខាង​ផល​ប្រ​យោ​ជ៍​ណាមួយ​ពិតប្រាកដ​។​ជា​រៀងរាល់ថ្ងៃ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​មួយចំនួន​ខំប្រឹង​យកចិត្តទុកដាក់​តែ​ខាង​ត្រួតពិនិត្យ​រថយន្ដ​ដឹក​បទល្មើស​ព្រៃឈើ​នៅតាម​ផ្លូវជាតិ​លេខ​៦២​និង​ច្រករបៀង​ផ្សេងទៀត​តែប៉ុណ្ណោះ​ប៉ុន្តែ​បើ​ក្រ​ទ្បេ​ក​ទៅ​មើល​តាម​គោលដៅ​ការពារ​សន្ដិសុខ​ជូន​ប្រជាជន​នៅតាម​មូលដ្ឋាន​គឺមាន​សភាព​ស្ងាត់ជ្រងំ​។​ ​

ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុង​ព្រះវិហារ​បាន​បញ្ចេញ​ទស្ស​នះ​រិះគន់ថា​អស់​រយះពេល​ច្រើន​ឆ្នាំ​មកនេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ល្បីល្បាញ​ខាង​ស៊ីឈ្នួល​កាង​ផ្លូវជាតិ​លេខ​៦២​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​,​រកស៊ី​ដឹកឈើ​ប្រណីត​ខុសច្បាប់​ដោយ​ខ្លួនឯង​តាំងពី​សម័យ​លោក​យន់​គា​អតីត​មេ​ប៉េអឹម​ខេត្តហើយ​មកដល់​សម័យ​លោក​កង​សៅ​គុណ​រូបនេះ​បន្តវេន​ដឹកនាំ​បន្ទាយ​ខ្លាំង​លើស​ដើម​។​

ជាពិសេស​សម័យ​លោក​កង​សៅ​គុណ​នេះ​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​ដោយ​អាង​អំណាច​បុណ្យ​សក្តិ​មេ​កាង​ពី​ក្រោយខ្នង​យ៉ាងរឹងមាំ​នោះ​គឺ​កូនចៅ​ខ្លះ​មាន​ចរិត​ព្រហើនកោងកាច​ហ៊ាន​ប្រើ​អំពើហិង្សា​វាយដំ​ធ្ងន់ធ្ងរ​ទៅ​អ្នកកាសែត​ប្រចាំថ្ងៃ​ថែមទៀត​ដែល​អ្នកប្រព្រឹត្ត​មានឈ្មោះ​ទ្បា​យ​សុភាព​និង​ឈ្មោះ​គង់​ធា​រិ​ទ្ធ​ហៅ​ឆ្លាម​។​ ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សន្ដិសុខ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ល្បែង​ចាក់​ឆ្នោត​កន្ទុយលេខ​បាន​រីក​រាលដាល​ខ្លាំង​នៅ​ទូទាំង​ខេត្តព្រះវិហារ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​អ្នក​ចាក់​ភ្នាល់​ឆ្នោត​កន្ទុយលេខ​នេះ​នាំគ្នា​ចាក់​ភ្នាល់​លុយ​ច្រើនៗ​អាច​នឹង​ធ្វើអោយ​ចាញ់ល្បែង​ហើយ​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ​ក្នុង​គ្រួសារ​ជាមិនខាន​។​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ព្រួយបារម្ភ​ខ្លាំង​អំពី​ការកើតមាន​អំពើចោរកម្ម​លួច​ឆក់​ប្លន់​ព្រោះតែ​កើតមាន​ល្បែងស៊ីសង​ខុសច្បាប់​កាន់តែច្រើន​ទ្បើងៗ​ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​លោក​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​ព្រះវិហារ​។​ ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹង​ច្បាស់​ថា​មេ​កន្ទុយលេខ​ធំជាងគេ​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​មាន​ទី​១​ស្ដ្រី​ឈ្មោះ​ផា​រី​និង​ទី​២​បុរស​ឈ្មោះ​លី​គឺ​បើក​អោយ​ចាក់​ភ្នាល់​លុយ​តាមចិត្ត​រីឯ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នាំគ្នា​បិទមាត់​សម្ងំ​ឈឹង​។​បញ្ហា​អាក្រក់​ទាំងអស់​ខាងលើនេះ​សុទ្ធតែជា​ក្ដីកង្វល់​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ​និង​សុទ្ធតែជា​ទស្ស​នះ​រិះគន់​ដល់​ក្បាលម៉ាស៊ីន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​អោយធ្វើ​ការកែលម្អ​សំរាប់​បុគ្គល​និង​អង្គភាព​ផ្ទាល់​បើ​អាចធ្វើ​ទៅបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​៕ ​