បុរសម្នាក់បែកថ្នាំ ដុតផ្ទះឆេះអស់២ខ្នងបង្កការភ្ញាក់ផ្អើល

កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់បង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចភូមិទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ០២ខ្នង ទាំងស្រុង និងមួយខ្នងទៀតឆេះអស់៤០% ដោយពុំមានរងរបួសដល់មនុស្សឡេីយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ១-ម្ចាស់ផ្ទះឈ្មោះថៃ សេងហ៊ុន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ទំហំ៥X៦) ដំបូលសង្កសី ជញ្ជាំងក្តារ ។ ២-ម្ចាស់ផ្ទះឈ្មោះញ៉ ស្រីឡែន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឆេះទាំងស្រុង ៦x៨) ប្រក់ក្បឿងជញ្ជាំងក្តា ម្ចាស់ផ្ទះចំណាកស្រុក ទៅរស់នៅខេត្តសៀមរាប។៣-ម្ចាស់ផ្ទះឈ្មោះប៊ូ ម៉ាស៊ី ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិកើត ហេតុខាងលើ (ឆេះ៤០%)ដែលមានទំហំ៤x៦ ប្រក់សង្សី ជញ្ជាំក្តារ ។

 

ក្នុងប្រតិបត្តការសង្គ្រោះខាងលើនេះ សមត្ថកិច្ចប្រេីប្រាស់កម្លាំសរុបចំនួន២៨ នាក់ ក្នុងនោះ កម្លាំងអធិការដ្ឋាននគរបាល ស្រុកតាំងគោកចំនួន១១ នាក់ កម្លាំងកងរាជអាវុធហត្ថ ចំនួន០៤នាក់ កម្លាំងយោធា ចំនួន០៥ នាក់ កម្លាំងអធិការនគរបាល ស្រុកបារាយណ៏ចំនួន០៤ នាក់ កម្លាំងអធិការនគរបាលស្រុកសន្ទុក០៧ នាក់ប្រេីប្រាស់ទឹកសរុបអស់ចំនួន០៥ រថយន្តស្មេីនិង១៨. ០៥ម៉ែត្រគូប។

មូលហេតុឈ្មោះ លិន ដា ភេទប្រុស អាយុ២៣ឆ្នាំ កូនរបស់ឈ្មោះថៃ សេងហ៊ុន បែកថ្នាំហើយដុតផ្ទះខ្លួនឯង៕