​​ទីតាំង​ផលិត​ទឹក​សុទ្ធ​២​កន្លែង ត្រូវបាន​ប​ង្គ្រា​ប​ព្រោះ​គ្មាន​អនាម័យ​និង​គ្មាន​ច្បាប់​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ទីតាំង​ផលិត​ទឹក​សុទ្ធ​២​កន្លែង នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ចុះ​ប​ង្គ្រា​ប​ក្រោយពី​មាន​ប្រជាពលរដ្ឋ​ប្តឹងទៅ​មន្ត្រី​ជំនាញ​ខាងលើ អោយមក​ត្រួតពិនិត្យ​ជាបន្ទាន់ ព្រោះ​មាន​ទីតាំង​ផលិត​ទឹក​ខាងលើ ត្រូវបាន​ម្ចាស់​សិប្បកម្ម បានធ្វើ​រោង​ផលិត​ទឹក​សុទ្ធ​នៅជាប់​និង​ប​ន្គ​ន់​អនាម័យ ខាងមុខ​ផ្សា​អ​គ្គះ ដែលជា​ហេតុ​មួយ​ធ្វើអោយ ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​យ៉ាងធ្ងន់ធ្ងរ​បំផុត ។​ ​IMG-20140825-WA0002

សូមបញ្ជាក់ថា ករណី​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ទឹក​សុទ្ធ​នោះ គឺ​កើត​មាននៅ​ម៉ោង​៩ ១០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល និង​នៅខាងមុខ​ផ្សារ​អ​គ្គះ​ថ្មី ភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ដោយមាន​កា​ចូលរួម​ដឹកនាំ​ផ្ទា​ល់ពី​លោក​ឡុង​ជៀប ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ រួម​និង មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ក្រសួង និង​ខេត្តបន្ទាយមានជ័យ​ទៀតផង ។​ ​IMG-20140825-WA0013

គួ​រំលឹក​ដែលថា សិប្បកម្ម​ផលិត​ទឹក​សុទ្ធ គឺមាន​ច្រើន​កន្លែង នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ដោយឡែក​នៅ​ក្រុង​ប៉ោយប៉ែត គឺមាន​ទីតាំង​ផលិត​ទឹក​សុទ្ធ​ច្រើន​អេក​ស្កះ​ផងដែរ ហើយ​ករណីបែបនេះ គេ​មិនដែល​ឃើញ​មន្ត្រី​រ៉ែ ថាមពល ចុះ​ត្រួតពិនិត្យ​នោះទេ ដូចជា​ករណី ដែល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹក​សុទ្ធ​ចំនួន​២​កន្លែង​នោះ គឺ​គេ​ដឹងថា លោក​ព្រះរាជអាជ្ញា​ខាងលើ បាន​កោះហៅ​ប្រធាន​មន្ទី​រ៉ែ ថាមពល ចូលរួម​ត្រួតពិនិត្យ​ផងដែរ បន្ទាប់មក គេ​ក៏​មិនឃើញ​វត្តមាន​របស់​មន្ទី​ខាងលើ​ចូលរួម​នោះទេ ។​ ​IMG-20140825-WA0014

លោក​ចាប សុ​ផា​រឹទ្ធ ប្រធានការិយាល័យ ប​ង្គ្រា​ប​បទល្មើស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ក្នុង​ហេតុ​កា​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទឹក​សុទ្ធ​នោះដែរ គឺ​គេ​រកឃើញ ទីតាំង​មួយកន្លែង​របស់​ឈ្មោះ​រ៉​ន គុ​ន្ធី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ ដែល​ធ្វើ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ជាប់​និង​បង្គន់​អនាម័យ​ក្នុង​ផ្សារ​អ​គ្គះ ហើយ​គ្មាន​ច្បាប់​ទៀតផង ឯ​មួយកន្លែង​ទៀត​របស់​ឈ្មោះ ការ​គឹម​សេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក៏​គ្មាន​ច្បាប់​ដែរ លោក​ចាប់​សុ​ផា​រឹទ្ធ បានបញ្ជាក់​ទៀតថា ចំពោះ​ម្ចាស់​ទីតាំង​ទាំង​២​IMG-20140825-WA0018

អ្នក​ខាងលើ​ត្រូវបាន​តុលាការ​ឯកភាព​អោយ​មន្ត្រី​កាំ​កុង​ត្រូវ​យកទៅ​ព្រមាន និង​អប់រំ​អោយ​កែប្រែ​ទីតាំង​និង​អោយមាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ចុះ​ពោះ​មន្ត្រី​រ៉ែ ថាមពល ទំនងជា​ព្រះរាជអាជ្ញា​កោះហៅ សាកសួរ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ព្រោះ​តុលាកា​បាន​ទូរស័ព្ទ​ហៅ អោយ​មន្ត្រី​ខាងលើ​នោះ​ចូលរួម បែ​ជា​គេ​OK​ហើយ និង​មិន​ទៅតាម​កា​អញ្ជើញ​របស់​តុលាកា​ឡើយ​៕​