ខេត្ត រតនគិរី : បន្ទាប់ពី លោក កង សារឿ ន អភិបាលស្រុក អណ្តូង មាស ទើបតែ តែងតាំង ជា អភិបាលស្រុក ថ្មី មិនទាន់ បាន មួយ ខែ ស្រួល ផង ព្រៃឈើ សហគមន៍ ចំណុច ភូមិ មុយ ស្រែ ឃុំ ញ៉ាង ស្រុក អណ្តូង មាស មាន ការចូល កាប់ យក ឈើ គ្រឿងផ្ទះ លក់ យ៉ាង គំហុក ។
ជាក់ស្តែង នៅ រសៀល ថ្ងៃ ទី ០៩-១៣ ខែ វិច្ឆិកា នេះ ឈ្មួញ ឈើ ចំនួន ០៣ នាក់ ខាង ក្រោម :
១. ឈ្មោះ ខ្នា ឈ្មួញ ឈើ ចូល អារឈើ ឲ្យឈ្មោះ ធា កូនប្រសារ លោក ហាក់ មន្នី មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក អណ្តូង មាស ។
២. ឈ្មោះ រ ចំ ច យ អ្នក ចូល អារឈើ ក្នុងព្រៃ សហគមន៍ ភូមិ មុយ ស្រែ ឃុំ ញ៉ាង ស្រុក អណ្តូង មាស
៣. ឈ្មោះ រ ចំ ចេង អ្នក ចូល អារឈើ និង មាន បក្ខពួក របស់ គេ ជាច្រើន អ្នក ទៀត បាន បញ្ជាក់ថា ឈ្មោះ រ៉ុណ ( ហៅ លោក អន្ទិត រ៉ុណ ) មានផ្ទះ បច្ចុប្បន្ន នៅ ផ្សារ ញ៉ាង ស្រុក អណ្តូងមាស យុវជន រូប នេះ គ្មាន ” តួនាទី គ្របខណ្ឌ ជា សមត្ថកិច្ច ” ហើយ តាំងខ្លួន ជា សមត្ថកិច្ច និង ចាំ ចាប់ ឈើ និងរ ណា យន្ត
ដែល ចូល អារ ឈើ ដែល មិន បង់លុយ ឲ្យ ខ្លួន លើសពី នេះ និង កាង ឈើ គ្រឿង ផ្ទះ នៅ តំបន់ ស្រុក អណ្តូង មាស ឲ្យ ឈ្មោ ធា ទៀតផង ។
បច្ចុប្បន្ន ការចូល កាប់ អារយក ឈើ ចំណុច ព្រៃ ភូមិ មុយ ស្រែ ខាងលើនេះ គឺ គេ ចូល ទៅ ផែ ឈើ ប្រដាប់ ដោយរ ណា យន្ត គ្រប ដៃ មិន ក្រោម ពី ជាង ១០ គ្រឿង នោះទេ ។
ជុំវិញ បញ្ហា ចូល កាប់ យក ឈើ លក់ នៅ ព្រៃ សហគមន៍ ( ភូមិ មុយ ស្រែ ) នេះ លោក ខ្នា ដែល មាន ផ្ទះ ស្នាក់នៅ ទី នោះ ថា បើ លោក ធា ជា ថៅកែ ឈើក្រហម គ្រឿង នៅ ស្រុក អណ្តូង មាស ទាំងមូល បើ មិន ជួយ កាង បង់លុយ ឲ្យទៅ សមត្ថកិច្ច គ្រប់ ជំនាញ នោះ ទេ លោក ក៏ ឈប់ ចូល អារឈើ គ្រឿងផ្ទះ លក់ ឲ្យឈ្មោះ ធា ទៀត ដែរ ។
យ៉ាងណាក៏ដោយ ទាក់ទិន ទៅ ព្រៃ សហគមន៍ ភូមិ មុយ ស្រែ ដែល ក្រុម ឈ្មួញ ឈើ ចូល កាប់ យក ឈើ គ្រឿងផ្ទះ ដែល មាន តម្លៃ គិត ជា សាច់ប្រាក់ ( រាប់ ម៉ឺន ដុល្លា ) នោះ មិនតែប៉ុណ្ណោះ ថែមទាំង ទន្ទាន់ យក ដី រដ្ឋ បន្ថែម ទៀត នោះ រាប់ ហិក តា លោក កង សារឿ ន ក្រោយពី បាន ទទួល របាយការណ៍ និង រូបភាព ព័ត៌មាន រួចមក ក៏ ស្ងៀមឆ្ងាត់ នៅ មិនទាន់បានទ ដំណឹង ពី លោក អភិបាលស្រុកអ ណ្តូ ងមាស នៅ ឡើយ ៕
ដោយឡែកនៅក្នុងវើនសៃឯណោះក៌មិនធម្មតាដែរ តាមការឲ្យដឹងពីរពលរដ្ឋមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រភេទឈើធ្នង់ជាឈើប្រណិត ដែលនៅសេះសល់ពីរសម័យសង្រ្គាមនោះ ដែលបងប្អូនប្រជាពលរដ្ឋយើងធ្វើស្រែ ហើយទុកដើមធ្នង់ទាំងនេះគ្រាន់ជាម្លប់ក្នុងការនឿយអត់តែពេលត្រូវបានក្រុមឈ្មួញមានទឹកលុយបានមកកាប់ផ្តួលរលំ ហើយអាជ្រៀក ទៅតាមមុខកាត់ដែលទីផ្សារត្រូវការ
តាមសេចក្តីរាយការណ៌មកថាដើមធ្នង់ចំនួនបីដើម នៅចំណុច ទួលខ្មោច ភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ នៅខាងក្រោយក្នុងបរិវេណដីស្រែម្ចាស់ផ្ទះតែម្ដង រីឯ ម្ចាស់ឈើ មានឈ្មោះលោកអ៊ុន មានទីលំនៅ ភូមិកន្លែងបី ឃុំ កាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាឈើធ្នង់ទាំងអស់នេះត្រូវបានថៅកែរឈើ បម្រុងនាំចេញទៅលក់នៅប្រទេសជិតខាងតាមរយះក្រុមម៉ូតូ។
ប្រជាពលរដ្ឋបានសូមពរដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ក្នុងខេត្តរតនគិរីដាក់ការស៊ើបអង្កេត និងមានចំណាត់ការទៅលើក្រុមបំផ្លាញព្រៃឈើនេះផងទាន។





































