ខេត្តកំពង់ធំ.បន្ទាប់មានការល្បីពេញទូទាំង ខេត្តកំពង់ធំ. ក្នុងករណីបុរសម្នាក់និងបក្ខពួក ក្លែងបន្លំអះអាងនិងដើរឆបោក បងប្អូននៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ថាខ្លួនជាបុគ្គលិក អង្គការWorld Vision. ដើម្បីបោកលុយប្្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ ២៨គ្រួសារ ហើយគេចខ្លួនបាត់ស្រមោល។
ប្រជាពលរដ្ឋក៏មានការកើតទុក្ខមិនសុខចិត្ត ហើយបានមកប្ដឹងសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីជួយឲ្យរកយុត្តិធម៌ជូនពួកគាត់ ដោយសារមានជនឆបោកជាមន្រ្តីអង្គការ។
លោកវរសេនីយ៍ឯក ស សុបិន្ត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញ ណែនាំយ៉ាងយកចិត្តទុកដាក់ ពីលោកស្នងការនគរបាលខេត្តកំពង់ធំ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងបានដំណើរការ កសាងសំណុំរឿងកាលពីថ្ងៃទី 22ខែមិថុនា ឆ្នាំ 2011 កន្លងមកនេះ ហើយក៏បាន បញ្ចប់រឿង បញ្ជូនសំណុំរឿងទៅតុលាការ នៅថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2021។
ចំណែក អង្គការទស្សនៈពិភពលោកWorld Vision បាន លិខិតបដិសេធទាំងស្រុងនូវការអះអាង របស់លោកនួនណារិទ្ធ ដែល ្រជាពលរដ្ឋថាជាជនឆបោក បងប្អូនប្រជាពរដ្ឋ ទាំង 28 គ្រួសារ នៅភូមិចារជ្រុំ ភូមិកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានសម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចាញ់បោក បុគ្គលរូបនេះ។
ក្នុងឱកាសនេះដែរ អង្គការទស្សនៈពិភពលោក.World Vision បានចេញលិខិតបដិសេធ ដូចខាងក្រោម លោកនួនណារិទ្ធ ពុំមែនជាបុគ្គលិក របស់អង្គការ ទស្សនៈពិភពលោកឡើយ និងមិនដែលធ្លាប់បម្រើការងារជាមួយអង្គកា រួមទាំង ពុំដែលមានការ ទំនាក់ទំនងពាក់ព័ន្ធ. ដូច្នេះ សូមមហាជន់.កុំមានការភាន់ច្រឡំ៕
ប្រជាពលរដ្ឋ នៅក្នុងស្រុកប្រាសាទសំបូរ ដែលចាញ់បោកជនបោកប្រាស់ បន្លំខ្លួនធ្វើជាបុគ្គលិកអង្គការ ហើយដើរបោកលុយបងប្អូនប្រជាពរដ្ឋ ថាយកមកបង្កើតមុខរបរ ចិញ្ចឹមគោ ចិញ្ចឹមត្រី និងលក់ចាប់ហួយ តែត្រូវជន ឆបោករូបនេះ លួចដកយកលុយក្នុងកុង ហើយគេចខ្លួនបាត់ស្រម៉ោល ដូច្នេះសូមណូមពរ ដល់សមត្ថកិច្ច សូមមេត្តា បើកការស៊ើបអង្កេត តាមចាប់យកមក ផ្តន្ទាទោសតាមច្បាប់៕ ដោយប៊ុនរដ្ឋា