ក្រុងប៉ោយប៉ែត ដោយ.ពៅ.រី
តាមប្រភពរាយការពិសម្ថកិច្ចថៃនៅខេត្តឈុនបុរី ចា កម្លាំងបានសហការជាមួយ ប៉ូលិសប្រឆាំងបទ ល្មើសតាមបែបបច្ចេកវិទ្យា ខេត្តស្រះកែវ ធ្វើការឃាត់ខ្លួន ស្ត្រីខ្មែរម្នាក់បន្ទាប់ពីមានការ សង្ស័យថាស្ត្រីខាងលើ មានប្រាក់ដ៏ច្រើនលើសលុប ដែលស្ត្រីរូបនេះ បានដកតាមទូរ ATM ហើយឆ្លងចូលមកថៃតែម្តង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចខេត្តចំនួន២ ខាងលើ បានតាមស្រាវជ្រាវ មុខសញ្ញាមួយ ដែលបានដកលុយ សុទ្ធចេញពីទូរ អេធីអឹម ក្នុងបរិវេណ ផ្សាររោងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលមានទឹកប្រាក់ ៩សែនបាតឯណោះ
ក្រោយពីបានស្រាវជ្រាវ រយ:ពេលយ៉ាងខ្លីរួចមក សមត្ថកិច្ចបានឈាន ដល់ការឃាត់ខ្លួន ស្ត្រីខ្មែរម្នាក់ឈ្មោះ សោម សុភាវ៉ាន់ឌី អាយុ ៤៥ ឆ្នាំ ជាជនជាតិខ្មែរ កាន់ប៉ាស្ព័រលេខ ១៣៥១០២២ ដោយសមត្ថកិច្ចបាន ដាក់ការសង្ស័យថា លុយទាំងនេះគឺអាច ជាលុយបានមក ពីអំពើទុច្ចរិត និងអាចមាន អ្នកពាក់ព័ន្ធបន្ថែម ទៀតនៅខេត្ត ឈុនបុរី និងខេត្ត សមុទ្រសាខន ប្រភពដ៏ដែលបានបន្តទៀតថា
បន្ទាប់ពីបានសុំគោល ការណ៍ព្រះរាជអាជ្ញារួចមក កម្លាំងបានចូលទៅក្នុង ក្រុមហ៊ុនមួយរបស់ ស្ត្រីខាងលើ នៅក្នុងផ្សាររោងក្លឿ ព្រមទាំងបានរកឃើញ របស់របរពាក់ព័ន្ធ មួយចំនួនរួមមាន លុយសុទ្ធចំនួន ៤.២០០ ០០០ បាត សៀវភៅធនាគារ ៤ ច្បាប់ កាត ATM សម្រាប់ដកលុយ ចំនួន ១៦ សន្លឹក និង វិក័យប័ត្រវេរប្រាក់ ចំនួន ៣ សន្លឹក។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះបានសារភាពថា លុយ និងរបស់ទាំងនេះ គឺជារបស់ស្ត្រី ខ្មែរម្នាក់ទៀតឈ្មោះ ហេង ម៉េត ជាអ្នកបញ្ជាអោយ ប្រើប្រាស់កាត ATM ដើម្បីចុចដកលុយ ដែលបានពីការ បោកប្រាស់តាម COUNTER របស់ធនាគារ ផ្សេងៗដោយស្ត្រីឈ្មោះ ហេង ម៉េត អោយទុកលុយ នេះសិន លុះបាន ២ ទៅ ៣ ថ្ងៃទើបអោយផ្ញើរ ទៅស្រុកខ្មែរម្តង ទៅតាមទឹកលុយ ដែលដកបាន តិចឬច្រើនគេបានបន្តថា
ប៉ូលិសថៃកំពុងសន្និដ្ឋានថា លុយទាំងនេះ ប្រាកដជាលុយ ដែលបានពីផ្លូវងងឹត ឬជាការឆរបោក តាមរយ:អនឡាញ ដោយបច្ចុប្បន្ននេះ ប៉ូលិសថៃបានបញ្ជូន ជនសង្ស័យទៅកាន់អធិការដ្ឋាន ស្រុកខ្លងលឹក ដើម្បីសាកសួរ និងស្រាវជ្រាវបន្ត ៕