តាកែវៈ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធភូមិភាគទី៣បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ អង្គពិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាយ សារុន មេបញ្ជាការយោធភូមិភាគទី៣បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ព្រមទាំងអស់លោក
លោកស្រីប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ និងនាយទាហានពលទាហានបើកវគ្គហ្វឹកហ្វឺនចំនួន១០០នាក់។ នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី សាយ សារុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ បានឡើងអានរបាយការណ៍ជូនគណៈអធិបតីស្តីពីការងារបានអនុវត្តកន្លងមកមានការរីកចំរើនល្អប្រសើរ ហើយក្នុងឱកាសនេះផងដែរបានបើកវគ្គហ្វឹកហ្វឺនចំនួន១០០នាក់ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវយើងនេះ។
លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុកដល់កងកម្លាំងយោធភូមិភាគទី៣បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវដែលបានថ្លែងថា ក្នុងនាមជាមេបញ្ជាការឯកភាពខេត្តតាកែវ ចង់មកជួបបងប្អូននៅទីបញ្ជាការដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំខេត្ត និងកងកំលាំងឲ្យកាន់តែជិតស្និទប្រសើថែមទៀត។
ហើយនាឱកាសនេះផងដែរក្នុងនាមខ្ញុំជាគណបញ្ជាការឯកភាពខេត្តបានពាំនាំយកអង្ករចំនួនប្រាំតោន និងថវិកាចំនួន ១០០០ដុល្លាសហរដ្ឋអាមេរិច ត្រីខកំប៉ុងចំនួន ១០កេស អង្កចំនួន៥តោន និងថវិការមួយចំនួនខាងខ្ញុំជួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺននេះខ្លះ និងផ្តល់ទៅកំលាំងឈរជើងនៅខេត្តកោះកុង តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ ឯណោះផងដែរ។ ក្រោយមកគណៈអធិបតីបានជូនអង្កចំនួន៥តោន និងថវិការចំនួន ១០០០ដុល្លា ត្រីខកំប៉ុង ១០កេស ដល់ដៃលោកមេបញ្ជាការដើម្បីយកទៅផ្គត់ផ្គង់ដល់ជីវភាពកងទ័ពរបស់ខ្លួន។