ដោយ.ពៅ. រី. ខេត្តបន្ទាយមានជ័យ: ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ដែនគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពិសេសមួយស្តីពី ការអនុវត្តវិធានការពារទប់ស្កាត់លើករណីយកដីព្រៃលិចទឹកបឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទីថ្ងៃទី៦.ខែធ្នូឆ្នាំ២០២១.នៅសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់.ឯកឧត្តមវេង.សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុ ក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តមសាយ.សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមនាយឧត្តមសេនិយ៍សៅ.សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យទៀតផង។
យោងតាមរបាយការណ៍.នៃអង្គប្រជុំ គឺលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រែវិចទឹកនៅ តំបន់ទន្លេសាបស្ថិតនៅភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និងឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តាមការ ស្រាវជ្រាវបឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រកឃើញទន្ទ្រានរដ្ឋក្នុង តំបន់៣.មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៤៣៥០ហិកតា។
ក្នុងកិច្ចប្រជុំ ជម្រុញការចុះបញ្ជីដីអត់ព្រៃលិចទឹក.ជម្រុញការចុះបោះបង្គោលព្រំព្រំដីតំបន់៣ដួលចំនួន៤៨ តាមចំណុច.បានកំណត់បង្កើតដែនព្រៃលិចទឹកតំបន់៣ – នៅតាមខេត្តចំនួន៦ ស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប ដែលមានផ្ទៃដីសរុបទំហំ ៦៤៧ ៤០៦. ហិកតា ខេត្តបន្ទាយមានជ័យ មានដែនដីព្រៃលិចទឹកចំនួន ១២ ២៩៧ហិកតា។
–




































