គណៈកម្មការចម្រុះរកឃើញផ្ទៃដីសរុបចំនួន ៤៧០០ ហិតាដែលត្រូវឈ្មួញកាប់ទន្ទ្រានយកក្នុងតំបន់ ៣

0

ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី 6 ខែធ្នូឆ្នាំ 2021 នេះគេបានទៅគេឃើញមានការប្រជុំទប់ស្កាត់ការទន្ទ្រានដីរដ្ឋនៅក្នុងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តមជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ ក្នុងនោះក៏មានវត្តមានឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តមសាលសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមសៅសុខាអគ្គមេបញ្ជាការតាមរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនោះក៏មានឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងអ្នកមុខអ្នកការជាច្រើនរូបទៀតដែលបានចូលរួមប្រជុំស្ដាប់វិធានការទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបកន្លងទៅ។
ក្រោយពីអភិបាលខេត្តបន្ទាយមានជ័យ អានរបាយការណ៍ទាក់ទិនទៅនឹងការលុយកាប់ទន្ទ្រានយកដីព្រៃលិចទឹកកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរីក្នុងខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តមជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់បានដាក់វិធានការសំខាន់ៗដូចខាងក្រោម ទី១ គណៈកម្មការចម្រុះរបស់ខេត្តត្រូវរៀបចំដាក់ប៉ាណូនៅលើទីតាំងដីឲ្យបានត្រឹមត្រូវ ទី២ ដាំកូនឈើឡើងវិញឲ្យខាងតែបាន ទិ៣ អ្នកមានបណ្ណមុនអនុក្រឹត្យគឺទុកមួយអន្លើសិន ទិ៤ មិនអនុញ្ញាតឲ្យពលរដ្ឋទៅបង្កបង្កើនផលបន្តទៀតទេ ទី៥ អាជ្ញាធរខេត្តត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំជូនទៅរាជរដ្ឋាភិបាលឲ្យបានទៀតទាត់ចាប់ពីពេលនេះតទៅទាក់ទងទៅនឹងចំនួនដីរដ្ឋនៅក្នុងបឹងទន្លេសាបទាំងអស់ដែលក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ទី៦ ត្រូវអនុញ្ញាតឲ្យពលរដ្ឋប្រមូលផលស្រូវដែលបានកំពុងតែប្រមូលហើយមិនអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នោះវីញជាដាច់ខាត ចុងក្រោយឯកឧត្តមជាសុផារ៉ាបានរំលឹកទៀតថា ចំពោះដីដែលរកឃើញចំនួន ៤៧០០ហិតាដែលឈ្មួញកាប់ទន្ទ្រានកន្លងទៅនោះ គឺត្រូវតាមចាប់ខ្លួនឲ្យបានដោយមិនលើកលែងនោះទេ ពុំនោះទេវាដូចជាអន់ពេកហើយ ឯកឧត្តមបានបន្តទៀតថា លោកព្រះរាជអាជ្ញាលោកកងរាជអាវុធហត្ថនិងនិងមន្ត្រីប៉ូលិសត្រូវសហការជាមួយនឹងអាជ្ញាធរធ្វើយ៉ាងណាចាត់ការក្នុងរឿងនេះឲ្យបានជោគជ័យកុំបីខាន។ដោយ.ពៅរិ