សមត្ថកិច្ច​បន្ត​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​ទៀត​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

0

​ ​សៀមរាប : លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​ម្នាក់​មាន​ស្រុកកំណើត​នៅក្នុង​ខេត្តសៀមរាប ម្នាក់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ម្នាក់​នៅ​ខេត្តកណ្តាល​និង​ម្នាក់ទៀត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​មក​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​ក្រុង​សៀមរាប ធ្វើ​ការចាប់​ឃាត់ខ្លួន​ក្នុង​ក្រុង​សៀមរាប​បានជា​បន្តបន្ទាប់​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។WP_20140826_006

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​ជាក់ស្តែង​នៅ​ថ្ងៃទី​២៣ ដល់​២៤ ខែសីហា​ឆ្នាំ​២០១៤ កន្លងទៅ​កម្លាំង​ការិយាល័យ​ជំនាញ​របស់លោក​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​នេះ​បានជា​បន្តបន្ទាប់​ព្រមទាំង​វត្ថុតាង​ម៉ា​ទឹកកក ១ កញ្ចប់ ទម្ងន់ ០,១​ក្រាម ម៉ូតូ ពីរ​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត ។ WP_20140826_014

បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​ទាំងអស់​នេះហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ​ដោយ លោក​ ខេង ខេមរា