ផ្លូវបេតុងប្រវែងជាង ១០០ ម៉ែត្រត្រូវបានអាជ្ញាធរជួសជុលជូនប្រជាពលរដ្ឋ

ក្រុងប៉ោយប៉ែត´តាមការសង្កេតឃើញផ្លូវបេតុងនិងផ្លូវគ្រួសក្រហមជាច្រើនខ្សែ ដែលរងនូវការខូចខាតដោយសារទឹកជំនន់ក្នុងរដូវវស្សាកន្លងទៅ ក្រោយពេលទឹកជំនន់ស្រកអស់ អាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការជួសជុលឡើងវិញងាយស្រួលជូនប្រជាពលរដ្ឋធ្វើចរាចរទៅមកបានល្អដូចដើមវិញនោះ។
សូមបញ្ជាក់ដែរថា នៅក្នុងសង្កាត់ប៉ោយប៉ែតគឺមាន ពលតដ្ឋរស់នៅចំនួន១៣ភូមិប៉ុន្តែភាគច្រើន រាល់ពេលរដូវវស្សាមកដល់ម្ដង ៗគឺគេសម្គាល់ឃើញថា ជុំនន់ទឹកភ្លៀងតែងតែជន់លីចនឹងធ្វើអោយរាល់ហេដ្ឋារចនាសម្ព័ន្ធនា នា នៅក្នុងសង្កាត់ប៉ោយប៉ែតកន្លងទៅបានរងនូវការខូចខាតទាំងស្រុង ក្រោយមកអាជ្ញាធរមិនប្រណីកន្តើយបានរួសរាន់រួមគ្នាបើកយុទ្ធនាការជួសជុលផ្លូវដែលរងនូវការខូចខាតនោះឡើងវិញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋរបស់យើងបានធ្វើចរាចរទៅមកបានល្អដូចដើមវិញ។
ចំពោះផ្លូវបេតុងដែលមានប្រវែងជាង ១០០ម៉ែត្រដែលអាជ្ញាធរកំពុងតែធ្វើសកម្មភាពជួសជុលនោះ គឺស្ថិតនៅក្និងភូមិប៉ាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហើយផ្លូវដែលអាជ្ញាធរកំពុងតែជួសជុលឡើងវិញនោះក៏មានប្រជាពលរដ្ឋយើងចំណាយថវិកាចូលរួមជាមួយនឹងអាជ្ញាធរផងដែរ។ពៅរី