`ធុង ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​ចំនួន​៧​ត្រូវបាន​គ​ណះ​អភិបាលខេត្ត​រឹបអូស​

0

​ខេត្ត​ព្រះសីហនុៈ​សមត្ថកិច្ច​ប៉ូលីស​ជំនាញកា​រិ​យា​ល​ជូ​ញ​ដូរ​គ្រឿងញៀន​នែ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ប៉ូលីស​អធិកា​ដ្ឋា​ន​ក្រុង​ដឺ​ក​នាំ​ដោយ​ហេង​សំអាន​អភិបាលរង​ខេត្ត​ព្រះសីហនុ​.​លោក​ជិន​សារិន​អភិបាលក្រុង​នា​ព្រឹក​ថ្ងៃទី​២៥​សីហា​ឆ្នាំ​២០១៤​នេះ​បាន​ចុះ​ធ្វើការ​ប​ង្រា​ប​ទីតាំង​ស្តុក​និង រក្សាទុក​នៅ​ធុង​ខ្ស​ល់​សំរាប់​ប​ញ្ជូ​ល​ក្នុង​ប៉េ​ត​ប៉ោង​មួយកន្លែង​ស្ថិតក្នុង​បូរី​BS ស្ថិតក្នុង​ក្រុមទី​១៧ ភូមិ​៥ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​របស់​ជ​ន​បរទេស​រូ​ច​ធ្វើការ​រឹបអូស​យកមក​នាំយកទៅ​រក្សាទុក​នៅ​ស្នងការ​ដា្ឋ​នន​គ​បាល​ខេត្ត​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ ​20140825_094750

ការចុះ​រឹបអូស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សារាចរ​ណ៏​ណែនាំ​មួយ​របស់​ឯកឧត្តម ឈិ​ត សុខុន អភិបាលខេត្ត​លេខ​៣៧៩ ស ជ ណ​/១៤​ចុះ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៤ ស្តីពី​ការទប់ស្កាត់​ការប្រើប្រាស់ ការជួញដូរ​និង​ការធ្វើ​អាជីវ​កម្មពាក់​ព័​ន្ឋ​នឹង​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​ដែល​ហៅថា​ឧស្ម័ន​សើច​ឬ​ឧស្ម័ន​ខ្ស​ល់​ផ្អែម​ដោយសារតែ​ឧស្ម័ន​ប្រភេទ​នេះ​ត្រូវបាន​(​មន្ទីរពិសោធន៍​នែ​អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា​)​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​នេះ​គេ​សំរាប់​ប្រើប្រាស់​តែ​ក្នុង​វេជ្ជសាស្ត្រ​ចំណីអាហារ​និង​គ្រឿង​ម៉ាស៊ីន​តែ​ប៉ុ​ណ្ណុះ​តែបើ​ការប្រើប្រាស់​បំពាន​ខុសពី​ក្នុង​វេជ្ជសាស្ត្រ​អាច​បណ្តាលអោយ​ប៉ះពាល់​សុខភាព​និង​ឈានដល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀតផង​(​ខូច​ប្រ​ព័​ន្ឋ​សរសៃប្រសាទ អាចជា​វិកល​ចារិក​)​។​ ​20140825_093821

​.​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​ដែល​ហៅថា​ឧស្ម័ន​សើច​ឬ​ឧស្ម័ន​ខ្ស​ល់​ផ្អែម​នេះ​បាន​បង្ហាញខ្លួន​យ៉ាងសកម្ម​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ប្រភេទ​ជក់​ស៊ី​ស្សា​មក​(​ពោលគឺ​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​នេះ​និង​បំពង់​ជក់​ស៊ី​សាវា​មាន​វា​ជា​រឿង​តែមួយ​ទេ​គ្រាន់តែ​គេ​បង្វែរ​ពីរ​របៀប​ប្រើប្រាស់​ប៉ុ​ណ្ណុះ​ដោយ​ពីរ​មុនគេ​ជក់​តាម​បំពង់​ស៊ី​សារ​តែ​ឥឡូវ​គេ​ប្តូ​រម​កបិត​ខ្យល់​តាម​ប៉េ​ត​ប៉ោង​ដែល​បញ្ចូល​ពីរ​បំពង់​ឧស្ម័ន​វិញ​ម្តង​ដើម្បី​បំ​ភ​ណ្ណ័​ភ្នែក​សមត្ថកិច្ច​។​ហើយ​សកម្មភាព​នែ​ការលក់​និង​ប្រើប្រាស់​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​បញ្ចូល​ក្នុង​ប៉េ​ត​ប៉ោង​បែបនេះ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំនេះ​សំរាប់​ខេត្ត​ព្រះសីហនុ​បានកើត​មាន​ស្ទើរ​គ្រប់កន្លែង​ជាពិសេស​គឺ​ហាង​ផឹកស៊ី​របស់​ជនបរទេស​តែម្តង​។​

ដោយ​ជា​រាងរាល់​យប់​នៅ​គ្រប់​ហាង​ផឹកស៊ី​របស់​ជនបរទេស​ខាងលើ​គេ​តែង​សង្កេតឃើញថា​ក្រុម​អ្នកញៀន​បិត​ខ្យល់​តាម​ប៉េ​ត​ប៉ោង​បែបនេះ​មិន​ថា​ស្ត្រី​ខែ្មរ​មិន​ថា​ជនបរទេស​នោះទេ​គឺ​ម្នាក់​មើលទៅ​ដូចជា​ងុប​ង​ល់​ខ្លាំងណាស់​ជាមួយនិង​ការបិត​ប៉េ​ត​ប៉ោង​គឺ​បិត​ផង​ផឹកស្រា​បៀរ​ផង​រាំច្រៀង​ស្រែក​ហោក​ញ្ជៀ​វ​ទ្រហឹងអឺងកង​មើលទៅ​មិន​ខុស​អ្វី​ពីរ​ក្មេង​តូចៗ​ដែល​វក់​និង​ល​រង​ប៉េ​ត​ប៉ោង​យ៉ាងដូច​ច្នេះ​ដែរ​។​ចំពោះ​តំ​លែ​ប៉េ​ត​ប៉ោង​១​ថ្លៃ​២​ទៅ​៣​ដុល្លា​ហើយ​ឧស្ម័ន​១​បំពង់​តំ​លែ​៧០០​ដុល្លា​និង​អាច​បញ្ចេញ​ដាក់​ប៉េ​ត​ប៉ោង​បាន​ចំនូ​ន​ពីរ​៧០០​ទៅ​៧២០​ប៉េ​ត​ប៉ោង​ឯ​ណ្ណុះ​។​

បន្ទាប់​ក្រោយមក​ដោយមាន​ការសង្ស័យ​ថ្នាក់ដឹកនាំ​អជ្ញាធរ​ខេត្ត​ក៍បាន​បញ្ជារ​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ពិនិត្យ​ព្រមទាំង​បាន​នាំយកទៅ​ពិសោធន៍​ទាំង​ដឹងថា​ការប្រើប្រាស់​ខ្យល់​ដែល​បញ្ចេញ​ពីរ​ឧស្ម័ន​ប្រភេទ​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ​យុ​ជីវិត​ទើប​ប្រកាស់​បើក​យុ​ទ្ធា​ការចុះ​ប​ង្រា​ប់​តែម្តងទៅ​និង​មិន​អនុ​ញា​ត្តិ​ឲ្យ​បន្ត​ប្រើប្រាស់​និង​ចែកចាយ​រូ​ម​និង​រក្សាទុក​សា​ជាតិ​ឧស្ម័ន​បែបនេះ​រហូតមក​ប៉ុន្តែរ​ក្រុម​ជនល្មើស​នៅតែ​បន្ត​កា​លូច​លាក់​ប្រើប្រាស់​ដ៍​ដែលជា​ដ៍ដែល​។​20140825_095734

​គួ​បញ្ជាក់​ផងដែរ​ថា​ឧស្ម័ន​នី​ទ្រឹ​ស​អុកស៊ីត​ដែល​ហៅថា​ឧស្ម័ន​សើច​ឬ​ឧស្ម័ន​ខ្ស​ល់​ផ្អែម​ដែល​បាន​ដកហូត​ពីរ​ផ្ទះ​ជនជាតិ​បរទេស​ខាងលើ​មនា​ចំនូ​ន​០៧​បំពង់​ត្រូវបាន​ដឹក​យកទៅ​រក្សារ​ទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​ចំណែក​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​ស្តុក​និង​ចែកចាយ​ឧស្ម័ន​នេះ​នៅ ពុំទាន់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ហាញ​នៅឡើយ​ទេ​៕​