អាគារសាលប្រជុំខ្នាតតូចរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវមានតម្លៃជាង៣២ម៉ឺនដុល្លារគ្រោងនិងបើកឲតំណើរការនៅដើមឆ្នាំ២០២២ខាងមុខនេះ

0

តាកែវ៖ អាគារសាលប្រជុំខ្នាតតូចដ៏ប្រណិតរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានកម្ពស់២ជាន់ ទំហំ 17,5ម៉ែត្រ X 16ម៉ែត្រ តម្លៃជាង ៣២ម៉ឺនដុល្លារ គ្រោងនិងបើកឲតំណើរការនៅដើមឆ្នាំ២០២២នេះ ក្រោយពីបានធ្វើការសាងសង់ អស់រយៈពេល ២ឆ្នាំមកហើយ ។
ថ្លែងនៅក្នុងការចុះត្រួតពិនិត្យអាគារសាលប្រជុំខ្នាតតូចនៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២១នេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា​ អាគារនេះមានគ្រឹស្តរឹងមាំ និងត្រូវការកែកុនកន្លែងខ្លះ ដើម្បីបន្ថែមភាពស្រស់ស្អាតនៅក្នុងអាគារធ្វើការងារដ៏ល្អមួយនេះឲក្លាយជាប៉ារ៉ូធ្វើការងារមួយដ៏ល្អប្រសើរ ដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់បម្រើសេវាការងារសាធារណៈជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលចូលមករកសេវាការងារនានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ។