មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជម្រុញដល់កងកំលាំងបង្កើតការទប់ស្កាត់បទល្មើសនៅ​មូលដ្ឋានឱយប្រសិទ្ធភាពខ្ពស់

0

ខេត្តស្វាយរៀង៖ ក្រុងបាវិត នៃខេត្តស្វាយរៀងជាក្រុងជាប់បន្ទាប់ខ្សែព្រំដនកម្ពុជាវៀតណាមគប្បីមន្ត្រីកងកម្លាំងទាំង៣បង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមដើម្បីធ្វើការទប់ស្កាត់រាល់បទល្មើសដើម្បីរក្សាសុវត្ថិភាពសន្តិសុខព្រំដែនឲ្យមានសន្តិភាព។
មានប្រសាសន៍បែបនេះក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញសម្ពោធមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សាលាសង្កាត់បាវិតនឹងប៉ុស្តិនគរបាលសង្កាត់បាវិត នៅព្រឹកថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២១នេះ។​នាយឧត្តមសេនីយ៍បានជំរុញដល់កងកំលាងទាំងបី
បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងកងកម្លាំងការពារព្រំដែនវៀតណាមធ្វើការទុបស្កា់រាល់បទល្មើសផ្សេងៗដែលកើតមាននៅតាមខ្សែរបន្ទាត់ដើម្បីកសាងព្រំដែនឲ្យមានសន្តិភាពស្ថេរភាព និងទាំងផ្នែកនយោបាយផងដែរ។  ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសក្នុងនិងក្រៅក្រុងឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាក៏បានណែនាំដល់កងកម្លាំងទាំងបីត្រូវគោរពបទបញ្ជារបស់គណៈឯកភាពខេត្តនឹងក្រុងពិសេសសហការប្រតិបត្តិការឲ្យមានខ្សែសង្វាក់ពោលគឺធ្វើការអោយបានឯកភាពក្នុងរបស់កងកម្លាំង និងគោរពបទផ្ទៃក្នុងរបស់អង្គភាព ថ្នាក់ក្រោមគោរពថ្នាក់លើ ថ្នាក់លើទទួលខុសត្រូវក្នុងកិច្ចប្រត្តិបត្តិការ ។  ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា នូវបានថ្លែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាលដែលបានផ្តល់មូលនិធិឃុំសង្កាត់តាមរយះរដ្ឋបាលខេត្តក្នុងការស្ថាបនាសាលាសង្កាត់ សម្រាប់បំរើការងាររដ្ឋបាលជូនពលរដ្ឋនៅមូលដ្ឋាន និងក៏សូមថ្លែងអំណរគុណផងដែរចំពោះរដ្ឋបាលខេត្ត និងសប្បុរសជនក្នុងនិងក្រៅខេត្តដែលបានចូលរួមចំណែកកសាងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតនិងប៉ុស្តិ៍នគរបាលសង្កាត់បាវិត ដែលជាចំណែក មួយជួយសម្រួលនិងផ្តល់កន្លែងធ្វើការរបស់កងកំលាំងទាំង២អោយបានសមរម្យ ទៅតាមការវិវឌ្ឍន៏របស់ប្រទេសជាតិក្រោមការដឹកនាំរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដ៏ឈ្លាសវៃ ។
ឯកឧត្តមសង្កត់ធ្ងន់ថា​ គ្មានការលំបាកណាដែលយើងមិនអាចធ្វើមិនបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់ នូវបទពិសោធន៍និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិនិងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថានៅក្នុងពិធីនេះដែរលោកនាយឧត្តមសេនីយ៍​ សៅ សុខា​ បានឧបត្ថម្ភថវិកាដល់​ យោធាការពារព្រំដែន​ ប៉ុស្តិនគរបាលរដ្ឋបាលក្រុង​ កម្លាំងកងរាជអាវុធហត្ថក្រុង​ និងសាលាសង្កាត់បាវិត​ សរុបថវិកា​ ២០លានរៀលផងដែរ៕គឹមសេង