ប្រជាពលរដ្ឋ​ចាប់​ចោរឆក់​ទូរស័ព្ទ​២​នាក់​ប្រគល់​ឲ្យ នគរបាល​ខណ្ឌចំការមន​តែមាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នឹង​អធិការ​ង​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​រត់ការ​ដោះលែង​

0

ភ្នំពេញ : ជនសង្ស័យ​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន ពីបទ ឆក់​ទូរស័ព្ទ iPhone5 នេ​ៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​៩៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​៦​ល្ងាច ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៣ បន្ទាប់ពី​បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​ឈប់​ចុច​ទូរស័ព្ទ​តាម​ដងផ្លូវ ។​

ជនជាប់សង្ស័យ​ទាំង​នាក់​នេះ​ឈ្មោះ សេង ស​ភ័​ក្រ អាយុ ២២​ឆ្នាំ ស្នា​ក់នេ​ៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌ ចំការមន ជា​និស្សិត​សាលា​ច្បាប់ និង​ម្នាក់ទៀត ឈ្មោះ សំ កុសល ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ ជនសង្ស័យ​ជិះ​ម៉ូតូ ស្កុប​ពី ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-6270 ។​ ​ចំណែកឯ​នារី ម្ចាស់​ទូរស័ព្ទ​ឈ្មោះ អៀ សាលី​ណា អាយុ​២៣​ឆ្នាំ មាន​ទី​លំ​នេ​ៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​តាម​ប្រភពព័ត៌មាន​ការចាប់ខ្លួន ខាងលើនេះ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​នារី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ស្កុប​ពី តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ មកដល់​ផ្លូវ​លេខ​៤៣២ ត្រង់​តូប​លក់​កាសែត ក៏​ឈប់​ម៉ូតូ​ដើម្បី​ទិញ​កាត​ទូរស័ព្ទ ខណ​:​នារី​រងគ្រោះ ដក​ទូរ​ស័​ព្វ ម៉ាក iPhone5 ហើយ​កំពុង​ចុច​បញ្ចូល​ទឹកប្រាក់​នោះ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ស្កុប​ពី​មក​អែប ហើយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ សំ​កុសល លោត​ចុះ​ពីលើ​ម៉ូតូ ស្ទុះ​ទៅ​ឆក់​ ​ទូរស័ព្ទ​ពី​នារី​រងគ្រោះ ហើយ​ជិះ​រត់​មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​ក៏​ដួល​ម៉ូតូ ស្រប​នារី​រងគ្រោះ​ស្រែក​ចោរ​តាម​ពីក្រោយ​ផង​នោះ​ ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​ជាប់​តែម្តង​។​

​ដោយមាន​វត្ថុតាង និង​សាក្សី ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ កាន់​អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់ ប៉ុន្តែ​ក្រោយ​ការឃាត់ខ្លួន​ជន​ទាំង​២​នាក់​គេ​សង្កេតឃើញ​មាន​រថយន្ត​សេរី​ទំនើប​២​ទៅ​៣​គ្រេ​ឿ​ង​មកដល់​អធិការដ្ឋាន​ន​គ​របាល​ខណ្ឌចំការមន​ក្នុងនោះ​ក៏​លេចលឺ​ថា​មាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចូលរួម​រត់ការ​ដើម្បី​រំដោះ​ជនសង្ស័យ​២​នាក់​នេះ​ឲ្យ​នៅក្រៅ​ឃុំ​។​

ជុំវិញ​ហេតុការណ៍​ឃាត់ខ្លួន​ចោរឆក់​កាបូប​អ្នកដំណើរ​ខាងលើនេះ ប្រជាពលរដ្ឋ​បាននាំគ្នា​រិះគន់​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​បឹងត្របែក ក៏ដូចជា​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ចំការមន​ថា មានការ​យឺតយ៉ាវ ស្ពឹក​ស្រពន់ ក្នុង​ការចុះ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​ដែលជា​ចោរឆក់​កាបូប ។

ហើយ​ចំពោះ​ករណី​ឃាត់​ខ្ឡួ​ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ ប្រសិនបើ​គ្មាន​ការ​ស្វះស្វែង ស្ម័គ្រចិត្ត សាមគ្គី គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ខ្ឡួ​ន​ជនសង្ស័យ​ទេ ម្ល៉េះ​ចោរឆក់​ទាំងពីរ​នាក់​ខាងលើនេះ ច្បាស់​ជា​រត់គេចខ្លួន​មិនដឹង​ដល់ទី​ណា​ទៅហើយ​ទេ ។ ដូច្នេះ​ប្រជាពលរដ្ឋ​ស្ទើរនឹង​អស់សង្ឃឹម​ចំពោះ​ទង្វើ​ដឹកនាំ​និង​បង្ក្រាប​បទល្មើស​របស់​ន​គ​របាល​ប៉ុស្តិ៍​បឹងត្របែក និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ។​

​អ្វី​ដែលជា​ទង្វើ​ផ្ទុយ​ជាងនេះទៅទៀត​នោះ គឺ​ក្រោយ​ពេលដែល​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ខណ្ឌចំការមន​ហើយ បែរជា​មានការ​អន្តរាគមន៍​ពី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ និង​លោក អធិការរង​នគរបាល​ខណ្ឌចំការមន​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ហាមឃាត់​បណ្តាញ​ផ្សព្វផ្សាយ​មិន​ឲ្យ​ធ្វើការ​ចាក់ផ្សាយ​រូបភាព​ជនសង្ស័យ​ទាំង​ពីររូប ដោយសារ​ជាប់​ខ្សែរ​ស្រ​លាយ​ជាមួយ​អ្នកធំ ។​ ​

សូមបញ្ជាក់ថា កន្លងមក​ជនសង្ស័យ​ជា​ចោរឆក់​កាបូប និង​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ខណ្ឌចំការមន តែង​ធ្វើការ​អន្តរាគមន៍​ដោះលែង​ជា​ញឹកញាប់ ដូច្នេះហើយ​ទើបបានជា​មុខសញ្ញា​ប្រព្រឹត្តិ​ពទ​ល្មើស​សកម្មភាព​ឆក់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន កើតឡើង​ខ្លាំងក្លា​ជា​បណ្តា​ខណ្ឌ​នានា ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ។

ជាមួយ​បាតុភាព​នេះដែរ ប្រជាពលរដ្ឋ​បាន​សំណូមពរ ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​សកម្ម​ភាព​បង្ក្រាប​បទល្មើស​និង​កិច្ចការ​ការពារ​សន្តិសុខ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​ពី​សំណាក់​ថ្នាក់​អធិការនគរបាល​ខណ្ឌ​ចំការមន ឬ ក៏​អធិការរង​ទទួល​ជំនាញ​ខណ្ឌចំការមន​ឡើងវិញ ដើម្បី​ទប់ស្កាត់​បទល្មើស​កុំ​ឲ្យ​ចេះតែ​កើតមាន​ត​ទៀត​នៅក្នុង​ភូមិសាស្ត្រ​មួយ​នេះ ៕ ​01