ប្រជាពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារបានទទួលអំណោយរបស់អង្គការរ៉ុកហ្វោនដឺសុនខេមបូឌាតាមរយះឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖​​​ ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារ ដែលមានជីវភាពលំបាកក្រីក្រ រស់នៅឃុំរុងរឿង និងឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយពី អង្គការរ៉ុកហ្វោនដឺសុនខេមបូឌា តាមរយះឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១ ពិធីចែកអំណោយ នេះបានធ្វើឡើនៅក្នុងបរិវេណវត្តបន្ទាយស្ទោង  ។

ពិធីចែកអំណោយ ឧត្តមសេនីយ៍ទោសោមស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង លោកសាយ គឹមឡម អភិបាលស្រុកស្ទោង រួមទាំងប្រតិភូអង្គការរ៉ុកហ្វោនដឺសុន និងអាជ្ញាធរដែនដីភូមិ-ឃុំបាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ    ដែលកំពុងតែជួបការលំបាក។

លោកប្រែត ម៉េតលីន សប្បុរសជន និងជាប្រធានអង្គការរ៉ុកហ្វោនដេសិនខេមបូឌា  មានប្រសាសន៍ថាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការរាំងស្ងួត ក៏ដូចជាគ្រោះជំនន់ទឹកភ្លៀងបណ្ដាលឲ្យខូចខាតដំណាំស្រូវ ក៏បានចូលរួមចំណែក ក្នុងសកម្មភាពដ៏មមាញឹករបស់ឧត្តមសេនីយ៍ទោសោមស៊ុន  ការដោះស្រាយការលំបាកខ្វះខាតជូនប្រជាពលរដ្ឋនិងអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ  ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណលោក  ប្រែត ម៉េតលីន និងសហការីទាំងអស់  បានរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយសម្រាលដល់ជីវភាពលំបាកខ្វះបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅក្នុងបរិបទកូវីដ-១៩  ដោយត្រូវបន្តអនុវត្តឱ្យបាននូវវិធានការ៣ កុំនឹង ៣ ការពាររបស់សម្ដេចតេជោហ៊ុន  សែន  ។

ប្រជាពលរដ្ឋមកពីឃុំបន្ទាយស្ទោង២០០គ្រួសារ និងឃុំរុងរឿង ៥០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២០គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ បានអរគុណឧត្តម សេនីយ៍ទោ សោមស៊ុន ព្រមទាំងលោកប្រែត ម៉េតលីន  ព្រមទាំងសហការីទាំងអស់ដែលបានជួយ ដោះស្រាយការលំបាក សូមជូនពរលោក លោកស្រី បានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន សុខភាពល្អ សម្រេចជោគជ័យ គ្រប់

ភារកិច្ច ។

ដោយ ប៊ុន រដ្ឋា