មូលហេតុ ករុណា ពេជ្រ ស្ងប់ស្ងាត់​ក្រោយ​ផលិតកម្ម​ថោ​ន ចេញ​បទ​ភ្លេង​ថ្មី​ជា​ស្នាដៃ​កូន​ខ្មែរ​

0

ភ្នំពេញ​៖ ម៉ុក ករុណា ឬ ករុណា ពេជ្រ ជា​តារា​ចម្រៀង​មួយ​ដួង ល្បីល្បាញ នៅ​ផលិតកម្ម ថោ​ន និង​សល់​មិនតិច​ខ្ទង់លាន​ដុល្លារ ពី​សិល្បៈ នោះ ស្រាប់តែ​ស្រុត​ប្រជាប្រិយភាព សឹងតែ​ហៅ​មិន​ចង់​ឭ ។​ ​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ គេ​មិនសូវ​ជា​ឃើញ និង ឭ ឈ្មោះ ករុណា ពេជ្រ ណាស់​ណា​នោះ​ទេ តាម​បណ្តា​ខន​សឺត​នានា ជាពិសេស​វត្តមាន​លើ ថាស​ចម្រៀង របស់​ផលិតកម្ម ថោ​ន តែម្តង ។

ការបាក់​ស្រុត ប្រជាប្រិយភាព​នេះ ដែរ វា​អាច​ជា​មូលហេតុ ដែល​ផលិតកម្ម ថោ​ន ចេញ​បទ​ចម្រៀង បទ​ភ្លេង​ថ្មី ជា​ស្នាដៃ​កូន​ខ្មែរ មិន​អាច​ច្រៀង​ទៅ​កើត ដែល​ខុស​ឆ្ងាយ​ពី ការ​ច្រៀង បទ ចម្លង​តាម​គេ ។ ​មនុស្ស​ម្នាក់​ដែល​កៀក​ស្និទ្ធ និង​ករុណា ពេជ្រ ហើយ​ជា​អ្នក​ក្នុង​ចំណោម​សិល្បៈ​ដូចគ្នា បាន​បង្ហើប​ឲ្យដឹងថា “​ការបាក់​ស្រុត​ប្រជាប្រិភាព និង អាកខាន​ឃើញ​ចេញ​បទ​ល្បីៗ នៅក្នុង​ថាស​ស៊ី​ឌី មកពី ខាង​ផលិតកម្ម មិន​តម្រូវ​ឲ្យ​តារា​ចម្រៀង​ចេញមុខ​ច្រៀង​តែប៉ុណ្ណោះ ដោយ​ផ្អាក​ទុក​សិន​” ។​ ​

តែ​ទោះជា​យ៉ាងនេះក្តី មតិ​មហាជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក រិះគន់​កន្លងមក ដោយសារ​តែ​តារាចម្រៀង​រូបនេះ សំលេង​ច្រៀង​មិនកើត ជាពិសេស​ច្រៀង​បទ​ភ្លេង​ថ្មី ទៀត កាន់តែ​ច្រៀង​លែងកើត បើ​កើត​ដូច​ទា​អួ​លបាយ ។​ ​បញ្ជាក់​ផង​ដែរ​ថា ការបាក់​ស្រុត​ប្រជាប្រិយភាព របស់ ករុណា ពេជ្រ ចាប់តាំងពី “​ចប់​” ដោយ​ត្រូវ​បាន​គេ​រិះគន់ថា ចម្លង​កាយវិការ​សម្តែង ពី​បទ​ប្រទេសជិតខាង មក​ធ្វើជា​របស់​ខ្លួន​ទាំង​ដុល ៕Korona-Pich