ក្រុងប៉ោយប៉ែត.នៅរសៀលថ្ងៃទី 8 ខែធ្នូឆ្នាំ 2021 នេះបានគេឃើញវត្តមានរបស់ឯកឧត្តមឧបក្សនាយករដ្ឋមន្ត្រីកែគឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ
បាននាំយកអំណោយយកមកចែកជូនដល់ចាស់ជរាដែលមានចំនួន 413 នាក់ពលរដ្ឋក្រីក្រចំនួនជាង 200 នាក់ទៀត ក្នុងសង្កាត់ចំនួន 3 ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់និងដោះស្រាយជិវិភាពដែលពួកគាត់កំពុងតែមានការខ្វះខាតសព្វថ្ងៃនេះ។
ក្រោយពីលោកអភិបាលក្រុងប៉ោយប៉ែតរាយការណ៍ត្រួសជូនគណៈអធិបតីរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានលើកឡើងថា មនុស្សចាស់ចាប់ពិអាយុ៨០ ឆ្នាំឡើងទៅ គឺគួរតែអាជ្ញាធម៏មូលដ្ឋានទាំងអស់យកចិត្តទុកដាក់ពួកគាត់ឲ្យបានល្អផងស្របតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលលោកតែងតែយកចិត្ត
ទុកដាក់ទៅលើសុខភាពពលរដ្ឋរបស់យើងជាពិសេសគឺចាស់ជរានេះ តែម្តង ព្រោះអីរដូវនេះគឺជារដូវរងាហើយបើយើងមិនរវល់ទេនោះ ពួកគាត់ច្បាស់ជាមានបញ្ហាប៉ះពាល់ដល់សុខភាពជាមិនខាន ឯកឧត្តមបានបន្តទៀតថាពិតមែនហើយនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ ប៉ុន្តែមួយរយៈកន្លងទៅ ពលរដ្ឋយើងបានជួបបញ្ហាលំបាកខ្លាំងណាស់លើផ្នែកជីវភាព
ដោយសារតែមានជំងឺកូវីដ19 នឹងទឹកជំនន់ផង ហើយរាជរដ្ឋាភិបាលរបានសម្រេចបីទខ្ទប់ប្រទេសគ្រប់ទីកន្លែងទាំងអស់ ឥឡូវនេះ យើងបានធូរស្រាលមកវិញហើយ ហើយរាជរដ្ឋាភិបាលយើងក៏បានបើកសេដ្ឋកិច្ចក្នុងប្រទេសអោយបានដំណើរការឡើងវិញគ្រប់ទីកន្លែងផងដែរ ឯកឧត្តមបានបង្កើតទៀតថា វិស័យកាត់ដេរកសិកម្មឧស្សាហកម្មរួមទាំងសាលារៀនគ្រប់ទីកន្លែងទាំងអស់យើងបានបើកដំណើរការឡើងវិញនៅទូទាំង
ប្រទេសផងដែរ ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់បស់យើងមានភាពរស់រវើកឡើងវិញ ក្នុងនោះដែរឯកឧត្តមកែគឹមយ៉ានក៏បានសំណូមពរដល់អាជ្ញាធរជួសជុលផ្លូវដែលរងនូវការខូចខាតដោយសារទឹកជំនន់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងបានផ្លូវល្អធ្វើចរាចរណ៍ទៅមកបានស្រួលផងដែរ។ពៅរិ




































