ខ្ចី​រថយន្តឡុច​ស៊ីស​៤៧០ គេ​ជិះ​ទាំង​ស្រវឹង​ទៅ​បុក​ម៉ូតូ រងរបួស​ធ្ងន់ ហើយ ព្យាយាម​រត់គេច​តែ​បុក​បង្គោល​ភ្លើង ទៅមុខ​លែងរួច​

0

​ភ្នំពេញ​៖ មនុស្ស​២​នាក់​បានរ​ង់​របួសធ្ងន់ខ​ណៈ​ដែល​ពូកគេ​កំពុង​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ មួយគ្រឿង ចេញពី​ធ្វើកា​រក៍​ត្រូវ រថយន្ដឡុច​ស៊ីស​៤៧០​មួយគ្រឿង បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង ហើយ​រថយន្ដ​បង្ករ​ព្យាយាម​បើក​រត់គេច​ទៅ​បុក​

បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ហើយ​រថយន្ដ​ដាច់​គ្លេ​បើក​ទៅ​មុខ​លែងរួច​។​

​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២  និង ២០ យប់​ឈានចូល​ថ្ងៃ ទី ២៥ ខែ កក្ដ​ដា ឆ្នាំ ២០១៤ ត្រង់ចំណុច មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​បណ្ដោយ​ផ្លូវ ៤៧​ក្នុង​សង្កាត់​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
​យោង​ទៅ​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ដឡុច​ស៊ីស​៤៧០ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ  ភ្នំពេញ 2M0909  បើក​បុរស​ម្នាក់​ស្រវឹង​ជោកជាំ និង​នារី​២​នាក់​រួម​ដំណើរ​ជាមួយ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ  រង្វង់​មូល​វត្តភ្នំ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើក​រ៉េ​ពេញ​ផ្លូវ ខណៈ​ដែល​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៍​រ៉េ​ចង្កូត​ទៅបុក ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង​ចាម 1A.6532 ជិះ​ដោយ​បុរស​នារី​២​នាក់ ទើបតែ​វ​ចេញពី​ធ្វើការ​នៅ​កា​សា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ  ៤៧ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​អោយ​បុរស​នារី​២​នាក់​ខាងលើ រងរបួស​ធ្ងន់ ត្រូវ​រថយន្ដ​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ហើយ​ភ្លាមៗ​នោះ​រថយន្ដ​បង្ករ​ព្យាយាម​បើក​រត់គេច​បន្ត​ទៅ​ដល់ ចំណុច​ស្ពាន​ជ្រោយចង្វា​ត្រោយ​ខាងកើតក៍​បាន​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ហើយ​រថយន្ដ​ដាច់​គ្លេ​បើក​ទៅ​មុខ លែងរួច ហើយ​បុរស​ស្រវឹង​ជា​អ្នកបង្ករ​ខាងលើ​បាន​បើកទ្វារ​រថយន្ដ​ឡើង​លើ​ម៉ូតូឌុប​រត់គេច​បា​ត់មោល សល់​តែ​នារី ជា​អ្នករួមដំណើរ​ជាមួយ​រថយន្ដ​បង្ករ សួរ​ចុះ​សួរ​ឡើង​នារី​នេះ​ជា​ម្ចាស់​រថយន្ដ ។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ករ​និង​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា តាម​ផ្លូវច្បាប់​៕​

1 2 3