ភ្នំពេញ៖បុរស២នាក់បានរងរបួសធ្ងន់ខណៈដែលពួកគេជិះម៉ូតូហុងដាឌ្រីមសេ១១០ ក្នុងល្បឿនលឿន បញ្ច្រាសផ្លូវ ហើយបានជ្រុលទៅបុកជាមួយរថយន្ដតាត់ស៊ីម៉ែត យ៉ាងពេញទំហឹងនៅផ្លូវបែកជា៤ ។ ហេតុការនេះកើតឡើង កាលពីវរលាម៉ោង ០១ និង ២០ យប់ ឈានចូល ថ្ងៃ ២៧ ខែ
សីហា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ ព្រះនរោត្តម កែងនិងផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ។
ប្រភពព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេបានឃើញម៉ូតូ ហុងដាឌ្រីមសេ១១០ មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP.0212 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងទឹសដៅ ពីកើតទៅលិចជិះបញ្ច្រាសផ្លូវក្នុងល្បឿនលឿនខណៈដែលមកដល់ចំណុចកើតខាងលើក៍បានជ្រុលចង្កូតទៅបុកជាមួយតាស៊ីម៉ែតមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខATI .2.0476 បើកដោយបុរសម្នាក់និងនារី២នាក់ជាភ្ញៀវរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើងបុកយ៉ាងពេញទំហឹងនៅផ្លូវបែកជា៤ បណ្ដាលអោយបុរសជាអ្នកជិះម៉ូតូខាងលើរង់របួសធ្ងន់ ហើយរថយន្ដអូសម៉ូតូនៅក្រោមរថយន្ដជិត១០ម៉ែត នៅពេលនោះ បុរសដែលជាអ្នកបើករថយន្ដតាស៊ីម៉ែតបានបើកទ្វាររថយន្ដរត់គេចបាត់ស្រមោល ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះខាងលើត្រូវរថយន្ដសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចរថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕