មន្រ្តីសុរិយោដីខេត្តព្រះសីហនុម្នាក់រងការរិះគន់ ថាបានដាំបង្គោលរបងថ្មរំលោភលើដីចំណីផ្លូវសាធារណៈ

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងភូមិលេខ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ បាននិយាយថា ខណៈពេលមានក្រុមហ៊ុនមួយបានចំណាយថវិកាផ្ទាល់ខ្លូនសាងសង់ផ្លូវបេតុងមួយខ្សែរសំរាប់ ប្រើប្រាស់ជាសាធាណៈ ក្នុងភូមិ ក៏ស្រាប់តែមានមន្រ្តីសុរិយោដីខេត្តម្នាក់បានចាប់ផ្តើមធ្វើរបងថ្មហ៊ុមព័ទ្ធ លើដី របស់ខ្លូនផងដែរប៉ុន្តែរអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមន្រ្តីសុរិយោដីរូមនោះមិនបានធ្វើរបងតាមការកំណត់ព្រំផ្លូវចាស់នោះទេដោយគាត់បានដកបង្គោលព្រំចាស់ ចេញ ហើយដាំបង្គោលរបងថ្មថ្មីវាទីបន្ថែមយកដីចំណីផ្លូវប្រវែង ប្រមាណ ជាងមួយម៉ែត្រយកធ្វើជាកម្មសិទ្ធិរបស់ខ្លូនបង្ករផលប៉ះពាល់ដំណើរការសាងសង់ផ្លូវរបស់ក្រុមហ៊ុន ។

ក្រុមប្រជាពលរដ្ឋ បានលើកឡើង ថា៖ដើមឡើយផ្លូវត្រុងចំណុចដែលលោក មន្រ្តីសុរិយាដីកំពុងសាង សង់បង្គោលរបងថ្មនោះគឺមានបង្គោលចាស់កំណត់ព្រំផ្លូវត្រឹមត្រូវដោយផ្លូវចំណុចនេះជាផ្លូវកែង ហើយកោង តែបង្គោលចាស់នោះត្រូវបានគេដកចោលបាត់ហើយ។ហើយសំរាប់ពេលនេះបែរជាមន្រ្តីសុរិយោដីខាងលើមកធ្វើរបងរំលោភយកដីចំណុចផ្លូវកោងនោះរូចហើយធ្វើរបងកាត់ត្រង់វាតទីបន្តែមមកលើដីចំណីផ្លូវតែម្តងជាហេតុធ្វើឱ្យផ្លូវចំណុចនោះរូមតូចចង្អៀតពិបាក ធ្វើដំណើរ និងងាយរងគ្រោះថ្នាក់បំផុត។

ដោយឡែកសំរាប់ ក្រុមជាងសំណង់ដែល សាងសង់របងថ្មឱ្យលោកមន្រ្តីសុរិយោដីខាងលើបាននិយាយ ថារបង នេះម្ចាស់ដីជាអ្នកកំណត់ឱ្យសាងសង់ ដោយម្ចាស់ដីនិយាយថា របងនេះគឺសាងសង់លើដីមានកម្មសិទ្ធិ ស្រប ច្បាប់របស់គាត់មិនប៉ះពាល់ដីផ្លូវទេ។តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមួលដ្ឋានដែលមានសមត្ថកិច្ចក្នុងតំបន់នោះមេត្តាចុះមកពិនិត្យមើលផងដើម្បីឱ្យប្រាកដថាលោក មន្រ្តីសុរីយោដីនោះគាត់សាង សង់របងថ្មលើដីរបស់គាត់ឬលើដីចំណីផ្លូវនិងមានចំណាត់ការតាមផ្លូវច្បាប់ផង។ហើយសំរាប់លោកមន្រ្តីសុរិយោដីដែលជាម្ចាស់ របង ក៏គួរបើកចិត្តឱ្យទូលាយដោយសាងសង់របងថ្មត្រឹមកំណត់ព្រំចាស់បានហើយដើម្បីឱប្រជា ពលរដ្ឋបានប្រាស់ផ្លូវនេះស្រូលផងដោយចាត់ទុកថានេះជាការធ្វើបុណ្យទៅចុះពីព្រោះក្រុមហ៊ុនសាងសង់ផ្លូវបេតុងគេសាងសង់ផ្លូវចំណាយលុយរាប់ស៊ិបម៉ឺនដុល្លាមិនបានយកលុយពីប្រជាពលរដ្ឋក្នុងភូមិសូម្បីតែមួយកាក់មួយសេននោះឡើយហើយចំពោះទឹកចិត្តប្រជាពលរដ្ឋបានត្រៀមសហការណ៏ជានិច្ចបើសិនជាផ្ទះរបស់គាត់ឬរបងថ្មប៉ះពាល់លើកម្រោងសាងសង់ផ្លូវហើយ ក្រុម ហ៊ុនធ្វើផ្លូវតម្រូវឱ្យរុះរើ ពួកគាត់និង រុះរើ ភ្លាម គឺមិនឱ្យស្ទះ ដំណើរ ការ សាងសង់ផ្លូវ របស់ក្រុមហ៊ុន នោះឡើយ សំខាន់ ឱ្យតែ បានផ្លូវចាក់បេតុងធំទូលាយ សំរាប់ ប្រើប្រាស់ធ្វើ ចរាចរណ៏ប្រចាំថ្ងៃបែបនេះ៕

(ដោយនាគសមុទ្រ)