ព្រះវិហារ បុរសវ័យ 50 ឆ្នាំម្នាក់បានអង្គុយមុខផ្ទះអ្នកលក់អីវ៉ាន់មានជនមិនស្គាល់មុខយកអាវុធឆ្នៃមកបាញ់ចំពីក្រោយបោះដៃផុតខាងស្តាំធ្លុះមកដល់ទ្រូងបណ្ដាលអោយស្លាប់មួយរំពេចយ៉ាងអាណោចអាធមសង្ស័យជារឿងគំនុំ
ពេលវេលា ម៉ោង 20.15 នាទីយប់ថ្ងៃទី10ខែធ្នូឆ្នាំ2021ស្ថឹតនៅភូមិម្រេចឃុំស្រយង់ស្រុកគូលេនខេត្តព្រះវិហារ
តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាគាត់បានអង្គុយលេងមុខផ្ទះអ្នកលក់អីវ៉ាន់ស្រាប់តែជនជនមិនស្គាល់មុខយកអាវុធច្នៃបាញ់ចំពីខាងក្រោយស្លាប់បាត់ទៅហើយ
ជនរងគ្រោះឈ្មោះឃត់លុញភេទប្រុសអាយុ 50 ឆ្នាំបច្ចុប្បន្ននៅភូមិម្រេចឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ
ចំណែកជនសង្ស័យបាទរត់គេចខ្លួនបាត់ស្រមោលឈឹង
សម្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
សាច់ញាតិបានយកសពទៅធ្វើបុណ្យតាមប្រពៃណី
ដោយសែមឡុំ





































