ឃាតកររហ័សនាមដៃរពឹសលួចបាញ់មនុស្សស្លាប់កាលពីថ្ងៃទី10ខែ12.2021ត្រូវបានសម្ថកិច្ចចាប់ខ្លូនបានហេីយដោយសាររឿងមួយនេះសោះ

0

ព្រះវិហារ មានការចង្ឣោលបង្ហាញពីឯកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជឣាវុធហត្ថខេត្តព្រះវិហារ
ដឹកនាំដោយ អ,ឯក នួន ភារៈ មេបញ្ជាការ អហ ស្រុក បានសហការកម្លាំង នគរបាលស្រុក,ខេត្ត ចុះដល់ទីតាំងកើតហេតុខាងលើ ធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ១៨,០០នាទីថ្ងៃទី១១,១២,២០២១ទើប កំណត់បានមុខសញ្ញាសង្ស័យ និងធ្វើការសហការឃាត់ខ្លួនឈ្មោះ ភោគ ម៉ើ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិមេ្រចឃុំស្រយង់ដកហូតបានអាវុធកែឆ្នៃ០១ដើម តាមចម្លើយសារភាពបឋមរបស់ជនសង្ស័យបានបញ្ជាក់ថា ខ្លួនពិតជាបានប្រើប្រាស់អាវុធកែឆ្នៃ(កាប៊ិន)លួចបាញ់ឈ្មោះ ឃត់ ឡុញ ពិតប្រាកដមែន មូលហេតុរឿងគុំនុំរយៈពេលបីឆ្នាំមកហើយដោយសារឈ្មោះ ឃត់ ឡុញ បានជេរប្រមាថមកលើឪពុក ម្ដាយរបស់ខ្លួនរឿងរុះរើទ្រុងមាន់ ហើយឈ្មោះ ឃត់ ឡុញ តែងតែជេរប្រមាថ ជាបន្តបន្ទាប់ពេលខ្លួនស្រវឹងម្ដងៗ ជាហេតុធ្វើឲ្យខ្លួនទ្រាំមិនបានក៏បាញ់សម្លាប់តែម្ដង
ពាក្យចាស់លោកពោលថាឈាមស្រែកស្បែកហៅទោះបីទៅដល់ទីណាក៏ដោយមិនឣាចរួចខ្លួនពីសំណាញ៉ច្បាប់បានឡេីយ
ដោយសែមឡុំ