ម៉ូតូពីរគ្រឿងបុកគ្នាលឺដូចរន្ទះបង្កឱ្យបុរសម្នាក់របួសធ្ងន់រហូតដល់សន្លប់

0

ប៉ោយប៉ែត: បុរសម្នាក់បានរងរបួសធ្ងន់រហូតដល់សន្លប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូលើដងវិថីមួយកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ហើយហេតុការណ៍នេះកើតមាននៅវេលាម៉ោង ៨នឹង១៥ នាទីយប់ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ដែលស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅចំណុចកើតហេតុខាងលើត្រូវបានមហាជនជាច្រើនបានអះអាងថាមានម៉ូតូប្រភេទសង្ឃ ២ គ្រឿងបានបើកក្នុងទិសដៅពីត្បូងទៅជើងស្របទឹសគ្នាពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុស្រាប់តែបុកគ្នាពេញទំហឹងតែម្ដង ក្រោយមកម៉ូតូជនបង្កបានបុកម៉ូតូជនរងគ្រោះពេញទំហឹងហើយក៏រត់គេចខ្លួនបាត់តែម្ដង ដោយឡែកជនរងគ្រោះដែលពុំទាន់បានស្គាល់ឈ្មោះនោះ បានដួលសន្លប់ក្នុងរយៈពេលមួយម៉ោងកន្លះឯណោះ ក្នុងនោះដែរសមត្ថកិច្ចនិងប្រជាពលរដ្ឋបានហៅរថយន្តពេទ្យមកសង្គ្រោះដែរ តែអត់ឃើញរថយន្តសាមុយមកទេ ដោយសារតែសភាពធ្ងន់ធ្ងរពេកពលរដ្ឋបានយកម៉ូតូកង់បីមកដឹកជនរងគ្រោះទៅដាក់នៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែម្ដង ។
ក្នុងហេតុការណ៍នោះដែរប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងក្រសួងពាក់ព័ន្ធមេត្តាជួយរំលឹកដល់គ្រូពេទ្យដែលមានរថយន្តសម្រាប់សង្គ្រោះអ្នកជម្ងឺក្នុងហេតុការណាមួយនោះ សូមមេត្តាឮវិទ្យុទាក់ទងហៅហើយ ឬក៏តាមទូរស័ព្ទមេត្តាប្រញាប់មកដឹកជនរងគ្រោះឲ្យបានទាន់ពេលវេលាផង។ពៅរិ