កំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កាលពី ថ្ងៃទី១១ខែធ្នូឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០ នាទី
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរ:សេនីយ៍ទោ អ៊ុំ.សុវណ្ណា ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណី:រក្សាទុក.ជួញដូរ និងប្រើ
ប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចជាប់របងសុីម៉ាក់ ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង.ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្សយ័ចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ទ្រី.អេងលៀង អាយុ ២៣ឆ្នាំ
មុខរបរ បើកបររថយន្ត មាន ទីលំនៅបច្ចុប្បន្នភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ សម្បត្តិ.សាម៉នូដែត អាយុ
២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទឹកត្រីសង្កាត់កំពង់ឆ្នាំង ក្រុង .ខេត្តកំពង់ឆ្នាំង។
ក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះកម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៣កញ្ចប់;ទូរសព្ទ័ ០២
គ្រឿង;ឧបករណ៍វេចខ្ចប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង 2 នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2021 នេះ៕
គឹមសៀន




































