កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងមានចំនួន១២គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ
ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុង ខេត្ត ហើយដោយកំណត់ត្រឹមថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១
ខាងមុខនេះ។
ក្រុមការងារចំរុះថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាលរង ក្រុងកំពង់ឆ្នាំងស្តីទី កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានព្យាយាមផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះព្រមរុះរើ ដើម្បីសុវត្ថិភាពជូនពួកគាត់ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ដោយសារការបាក់ស្រុត រលំ អាគារសំណង់នេះទាំងមូល ដែលអាចបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូន៕
ជាម្ចាស់ផ្ទះទាំង១៣ល្វែងមានចំនួន១២គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ។. ដោយ.សុខ. គឺសៀន




































