ត្រីប្រហុកចាប់ផ្ដើមត្រូវជាបណ្តើហើយ ក្នុងរដូវខ្នើតខែមិគសិរនេះ មន្ត្រីជំនាញអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមក ធ្វើ ប្រហុក ផ្អក

0

ខេត្តកំពង់ឆ្នាំង ចូលដល់ខ្នើតខែមិគសិរ ចាប់ពីថ្ងៃទី ១១ដល់១២ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមត្រូវជាបណ្ដើរៗហើយមន្ត្រីជំនាញអំពាវនាវឲ្យប្រជា ពលរដ្ឋរួសរាន់ទៅទិញត្រីធ្វើប្រហុក នៅតាមគោលដៅមួយចំនួនដូចជាឆ្នុកទ្រូស្រុកបរិបូណ៌និងកំពង់ប្រសាទក្នុងស្រុកកំពង់ត្រឡាច។

លោក លី ឡា នាយខណ្ឌរដ្ឋបាល ជល
ផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ខែធ្នូនេះ ហើយ នឹងបន្តត្រូវរហូតដល់ផុតខ្នើតប្រសិនបើមេឃនៅតែស្រឡះល្អ។

លោកបានបញ្ចាក់ទៀតថា នៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ឯណោះគឺអ្នកនេសាទបានបណ្ដែតម៉ោងក្រឡាធំ ដើម្បីចាប់ ត្រីចង្កែង ត្រីឆ្កោក ជាដើមមិនសូវមានអ្នកចាប់ត្រី រៀល ត្រីលេញនោះទេ ចំណែកឯនៅកំពង់ប្រសាទ ក្នុងឃុំសែបស្រុកកំពុងតែឡាច គឺមានការបណ្ដែតមោង ចាប់ត្រីរៀល និងត្រីលិញ ។ ដែលអ្នកនេសាទកំពុងតែចាប់បានច្រើន ជាបណ្ដើរៗ ដោយហេតុនេះលោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក សូមអញ្ជើញទៅទិញត្រីធ្វើប្រហុកនៅកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ។

យ៉ាងនេះក្តីលោកបានបញ្ជាក់ថាតម្លៃត្រីនៅថ្ងៃទី ១២ខែធ្នូនេះ ត្រីរៀល ត្រីលេញ មងក្រឡា២ហ៊ុន ទៅ២ហ៊ុនកន្លះ មាន
តម្លៃពី១២០០ ទៅ ២០០០ រៀលចំណែកត្រីចង្កែង មានតម្លៃពី ៤ពាន់ ទៅ៦រៀល ។

ដោយឡែកត្រីឆ្កោក លេខ ១ដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើង តម្លៃ៣ម៉ឺនរៀល .ត្រីឆ្កោកលេខ២ មានទម្ងន់ពី១គីឡូ ដល់១គីឡូកន្លះ មានតម្លៃ ២ ម៉ឺនរៀល និងត្រីឆ្កោកលេខ ៣ចាប់ពី១ គីឡូចុះក្រោមថ្លៃ ៨ ពាន់ទៅ ១ ម៉ឺនរៀល ។ ជាចុងក្រោយលោកក៏បានបញ្ជាក់ដែរថាប្រសិនបើត្រីនៅបន្តត្រូវ តម្លៃត្រីនឹងចុះថោកជាងនេះ ៕សុខ គឹមសៀន