ប្រភពស្និទ្ធនឹងលោក ព្រឹម រដ្ឋា បានឲ្យដឹងថា ក្រុមឈ្មួញដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក៏ដូចជាដីគម្របព្រៃនៅស្រុកស្ទោង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ព្រឹម រដ្ឋា ដើម្បីឲ្យសកម្មភាពរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន ដោយមិនប្រឈមនឹងការបង្ក្រាប។ ក្នុងនោះដោយសារអាងមានលោក ព្រឹម រដ្ឋា ជាខ្នងបង្អែករឹងមាំទើបបុគ្គលឈ្មោះ ញឹក សារិទ្ធ ហៅ ពៅ ហ៊ានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣ ចំណុចអាងសណ្តាន់ យកដីជាច្រើនហិកតាធ្វើស្រែប្រាំងតាមអំពើចិត្ត មិនប្រឈមនឹងការទប់ស្កាត់នៅឡើយ។ ហេតុនេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធត្រូវមានការពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ យកតួនាទីនិងអំណាចរបស់ខ្លួនទៅកាងឲ្យក្រុមឈ្មួញទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក និងដីព្រៃបម្រុងរបស់រដ្ឋនៅស្រុកស្ទោង តាមអំពើចិត្តតទៅទៀត។
ប្រភពពីប្រជាពលនៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ ញឹក សារិទ្ធ ហៅពៅ រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយមកទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំចំណារក្រោម ជីកអាងស្តុកទឹកធ្វើស្រែប្រាំងជាច្រើនហិកតានោះ មិនទាន់ប្រឈមនឹងវិធានការផ្លូវច្បាប់នៅឡើយទេ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ពិនិត្យឡើងវិញជាបន្ទាន់ផង ព្រោះតំបន់ដែលលោក ញឹក សារិទ្ធ ហៅពៅ ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើស្រែប្រាំងនោះជាតំបន់៣ ជម្រកត្រីពងកូន។ តាមការបង្ហើបពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរ ថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះ គឺបុគ្គលឈ្មោះ ញឹក សារិទ្ធ ហៅ ពៅ មិនអាចមានលទ្ធភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជាច្រើនហិកតានៅចំណុចអាងសណ្តាន់ តាមអំពើចិត្តរបស់ខ្លួនឡើយ។
តាមការបង្ហើបពីប្រភពស្និទ្ធនឹងបុគ្គលឈ្មោះ ញឹក សារិទ្ធ ហៅ ពៅ បានឲ្យដឹងថា បុគ្គលនេះអាងមានលោក ព្រឹម រដ្ឋា អតីតអភិបាលស្រុកស្ទោង ហើយសព្វថ្ងៃជាអភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកវិវាទដីធ្លីនៅស្រុកស្ទោង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ លោក ព្រឹម រដ្ឋា ត្រូវបានគេដឹងថាជាបង្អែករបស់បុគ្គលឈ្មោះ ញឹក សារិទ្ធ ហៅពៅ និងឈ្មោះផ្សេងទៀតដែលធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក៏ដូចជាដីព្រៃបម្រុងទុករបស់រដ្ឋជាច្រើនកន្លែងនៅស្រុកស្ទោង ខេត្តកំពង់ធំ។ សូម្បីតែដីគម្របព្រៃ និងដីតំបន់អភិរក្ស សត្វខ្សឹប ក៏លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឃុបឃិតឲ្យឈ្មួញឈូសឆាយទន្ទ្រានកាន់កាប់យ៉ាងស្រួលៗដែរ ដោយចារក្នុងឯកសារថា ជាព្រៃរេចរិល ឬជាដីដំបូកទៅវិញដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។មានត





































