​​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​បង្ក្រាប​រទេះ​គោ​ដឹកឈើ​ជំរិត​ទា​លុយ

0

ឧ​ត្ត​រ​មាន​ជ័​យៈ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំ​ទង​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​អនុវត្តន៍​បង្ក្រាប​រទេះគោ​ដឹកឈើ​ប្រភេទ​ក្តារ​ស្តើង ចំនួន​៦៥​សន្លឹក ដោយ​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​រទេះ​ដឹកឈើ​រួមទាំង​វត្ថុតាង​ង​ទាំងអស់​យក មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ខាងលើ ។ vlcsnap-2014-08-27-09h08m00s248

ហេតុ​ការ​នេះ​បាeន​កើតឡើង​នៅ​ចំណុច​ភ្នំ​ដី ស្ថិតក្នុង​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័eយ ។ តាម​ការរៀប​រាប់រប​ស់លោក ភឿ​ត ភើ​យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​រទេះគោ​បានអោយដឹង​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​នេះ​ថា ដំបូង​មាន​កម្លាំង​ប៉ូលីស​២​នាក់​ទៅ​ឃាត់​រទេះគោ​របស់គាត់​ដោយ​ជំរិត​ទា​លុយ​១​លាន​៛ ពេលនោះ​គាត់​សុំ​អង្វរ​នៅសល់​ចំនួន​៤០​ម៉ឺន​រៀល ដោយ​ចំនួន​៤០ ម៉ឺន​រៀល​នេះ​គាត់​ក៍​មិនមាន​លុយ​អោយ​សមត្ថកិច្ច​ប៉ូលីស រហូតដល់​មានការ​រាយការណ៍​ទៅដល់​អធិការ កម្លាំង​ប៉ុស្តិ៍​ក៍បាន​ឃាត់ខ្លួន​និង​វត្ថុតាង​យកមក​រក្សា​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខាងលើ ដោយ​ជំរិត​ទា​លុយ​២​លាន​រៀល​ជា​ថ្នូរ​ដោះលែង​ទៅវិញ ពេលនេះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលជា​គ្រួសារ​ក្រីក្ររ​កំពុងតែ​រត់​ខ្ចីលុយ​អ្នកស្រុក​លោះ​ខ្លួន​ប្តី​ទៅវិញ ។ vlcsnap-2014-08-27-09h08m55s18 (1)e

ជំវិញ​ករណី​ខាងលើ លោកនាយ​ប៉ុស្តិ៍​មិនអាច​បកស្រាយ​បំភ្លឺ​បានទេ ដោយ​លោក​និយាយថា បាន​សម្របសម្រួល​គ្នា​ធ្វើការ​ដោះលែង​ទៅវិញ ។ ​គួរបញ្ជាក់​ផងដែរ​ថា សកម្មភាព​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​អន្លង់វែង​សព្វថ្ងៃ គឺមាន​សភាព​គគ្រឹកគគ្រេង ជាពិសេស​គឺ​ដឹក​តាមរយៈ​រថយន្ត​ធំៗ សុទ្ធតែ​អត់​មានច្បាប់ ដែល​សមត្ថកិច្ច​បង្ក្រាប​រទេះ​ឈើ​ខាងលើនេះ​មិនមែន​ក្នុងនាម​ជា​មន្ត្រី​ស្នេហា​ជាតិ​បំរើ​ប្រជារាស្ត្រ​នោះទេ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​មន្ត្រី​ឈ្លាត​ឱកាស ព្រោះ​ករណី​បង្ក្រាប​ខាងលើ​ពុំបាន​ទៅដល់​ជំនាញ ។

ជុំវិញ​ករណី​ខាងលើ​លោក ស៊ឹម វណ្ណៈ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង លោក​មិន​បានដឹង​រឿង​ទាំងអស់​ខាងលើ​ទេ​ដែលមាន​ករណី​ឃុំខ្លួន ចាំ​លោក​ឆែក​មើល​សិន ៕ ​ប៉ែន នួន​