​​បុរស់​ម្នាក់​តូចចិត្ត​និង​ជម្ងឺ​មើល​ពុំជា​ក៏​ដាច់ចិត្ត​ចងក​សំលាប់ខ្លួន​នៅក្រោយ​មន្ទីរពេទ្យ​

0

​ខេត្តបន្ទាយមានជ័យ​ ​បុរស់​ម្នាក់​ដោយសារ​មាន​ជម្ងឺ​ប្រចាំកាយ​មើល​ពុំជា​ត្រូវបាន​គេ​ដឹក​យកមក​ទុកចោល​នៅ​មន្ទីរពេទ្យ​កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​ដោយ​គ្មាន​អ្នក​ថែទាំ​ផង​ក៏​ដាច់ចិត្ត​យក​ក្រ​ម៉ា​ទៅ​ចងក​សំលាប់ខ្លួន​នៅ​របង​មន្ទីរពេទ្យ​ចង​និង​លួស​បន្លា​ក្រោយ​មន្ទីរពេទ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌​។​ហេតុ​ការ​បុរស់​កងក​នោះ​នៅវេលា​ម៉ោង ៩.00 នាទី ព្រឹក​ថ្ងៃទី ២៧ ខែសីហា​.​ឆ្នាំ​២០១៤​នៅ ចំណុច​របង​មន្ទីរពេទ្យ​ខាងក្រោយ ស្ថិត​ក្នុងភូមិ កោះ​កែវ ឃុំ​ឫស្សី​image (2)

ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​លោក​វី​រះ​សេនីយ៍ ត្រី រស់​សំបូ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៅ សារឿន ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​លោក​រស់​សំបូ​បាន​បន្តថា​តាម​ការស្តា​វ​ជ្រាវ​ជនរងគ្រោះ ត្រូវគេ​ដឹកយក​មក​ទុកចោល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៤​image (1)

វេលា​ម៉ោង​៨.២០​នាទី​នៅ​សាល​បន្ទប់​អ្នក​ជម្ងឺ​ទូទៅ​គ្រែ​លេខ​៦២​ដោយ​គ្មាន​អ្នក​កំដរ​ដូច​អ្នក​ជម្ងឺ​ផ្សេង​ឡើយ​។​បុរស់​នោះ​ក៏​រត់​ចេញពី​មន្ទីរពេទ្យ​បាត់​ខ្លួន​នៅវេលា​ចន្លោះ​ម៉ោង​១,00 ទៅ​ម៉ោង ២,00 នាទី​រំលង​អា​ធ្រា​្រត​ថ្ងៃទី ២៦​ខែសីហា​ឆ្នាំ​២០១៤​ឈានចូល​ថ្ងៃទី ២៧.​ខែ​សី​.​ឆ្នាំ​២០១៤​។​តាម​ការសន្និដ្ឋាន​:​របស់​ស​មិត្ត​កិច្ច​ឲ្យ​ដឹងថា ការចងក​សម្លាប់ខ្លួន​នេះ​អាច​បណ្តាលមកពី​តូចចិត្ត​នឹង​ជំងឺ​ហើយ​គ្មាន​អ្នក​មក​ថែទាំ ។​សព​ខ្មោច​ចងក​នោះ​ត្រូវបាន​ពេទ្យ​ចាត់ចែង​យកទៅ​បូជា​តាម​ប្រពៃណី​ក្នុង​ថ្ងៃនោះ​ផងដែរ​ព្រោះ​ជា​ខ្មោច​គ្មាន​ញាតិសណ្តាន​៕​