កំពង់ឆ្នាំង៖ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយអ្នកយកព័ត៌មានយើងដឹងថា ប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន១៣ ល្វែងមានចំនួន១២គ្រួសារ ស្ថិតនៅទីប្រជុំជនផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ង គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូនេះបានស្ម័គ្រចិត្តដឹកជញ្ជូនអីវ៉ាន់ចាក ចេញ ពីផ្ទះទ្រុឌទ្រោមទាំង១៣ ល្វែ ងនេះហើយ តាមការណែនាំរបស់រដ្ឋបាលក្រុង និងខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះថាផ្ទះថ្មទាំង១៣នេះមានអាយុកាល៩០ឆ្នាំ មានសភាពពុកផុយទ្រុឌទ្រោមខ្លាំងណាស់ទៅហើ យ ដែលអាចបាក់បង្កគ្រោះថ្នាក់ដល់អ្នកស្នាក់នៅ ។
ឯកឧត្តម សាន់ យូ បានបញ្ជាក់ថា៖ យោងតាមលិខិត លេខ៤០៣ ជ ន ស.អសណ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីករណីចុះត្រួតពិនិត្យ សំណង់អាគារ ១៣ល្វែង ដែលមានសភាពទ្រុឌទ្រោមខ្លាំង ស្ថិតនៅតាមផ្លូវផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ យោងតាមសេចក្តីជូនដំណឹងលេខ១៧៥ /១៨ សជណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាពសំណង់អាគារស្នាក់នៅចំនួន១៣ល្វែង របស់ប្រជាពលរដ្ឋ ១២គ្រួសារ ស្ថិតនៅតាមផ្លូវផ្សារ ក្រោម ក្នុងនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ យោងតាមលិខិតលេខ៧៤/២០ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ របស់មន្ទីរវប្បធម៌ និងវិចត្រសិល្បៈខេត្តកំពង់ឆ្នាំង និងយោងតាមសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថាផ្ទះ ថ្មទាំង១៣ល្វែងនេះ បានកសាងឡើងនៅក្នុងជំនាន់អាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៣១ មានអាយុកាល៩០ឆ្នាំហើយ មកដល់ ពេលនេះផ្ទះថ្មទាំង១៣ល្វែងមានសភាពគ្រប់គ្រងយ៉ាងខ្លាំងអាចនឹងបាក់ស្រុតបង្កគ្រោះថ្នាក់ដល់ប្រជា ពលរដ្ឋជាម្ចាស់ម្ចាស់ផ្ទះដែលកំពុងស្នាក់នៅ ។ ហេតុនេះរដ្ឋបាលក្រុងនិងខេត្ត ស្នើសុំអោយបងប្អូនប្រជា ពលរដ្ឋដែលរស់នៅក្នុងអាគារទាំង ១៣ល្វែង ដែលមាន១២គ្រួសារនេះត្រូវចាកចេញពីអាគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត ផុតថ្ងៃ កំណត់នេះអាជ្ញាធរនិងចាត់វិធាន ការរដ្ឋបាលតាមផ្លូវច្បាប់ ។ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថា៖ តាមសំណូមពររបស់ប្រជាពលរដ្ឋទាំង១២គ្រួសារ ជាម្ចាស់ផ្ទះ ១៣ល្វែងស្ម័គចិត្តចាកចេញមុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ គឺរដ្ឋបាលខេត្ត នឹងជួយសម្របសម្រួលជូនប្រជាពលរដ្ឋទាំង១២គ្រួសារលើឯកសារគតិយុត្តិទាំងឡាយរួមមាន ការសុំច្បាប់វាយកំទេចអាគារទ្រុឌទ្រោមចេញការសុំ ច្បាប់សាងសង់សំណង់អាគារឡើង វិញនិងការគូរប្លង់សង់អាគារ ។ ដោយឡែកនៅព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២១ នេះស្ត្រីម្នាក់ឈ្មោះកែវ ពៅ ជាម្ចាស់ផ្ទះ១ល្វែងក្នុងចំណោម ១៣ល្វែងខាងលើនេះបានអោយអ្នកយកព័ត៌មានយើងដឹងថា កន្លងមកអាជ្ញាធរក្រុងនិងខេត្តចេះតែតែសំណូមពរឲ្យពួកគាត់ចាកចេញពីផ្ទះទាំង១៣ នេះ ហើយបានសន្យាតែមាត់តែពុំមានក្រដាសស្នាមអ្វីទេថានឹង ជួយសម្រួលច្បាប់ក្នុងការវាយកំទេចផ្ទះទាំង១៣ល្វែងនេះចោល និងជួយសម្រួលច្បាប់ ក្នុងការសុំធ្វើផ្ទះ ល្វែងទាំង១៣ល្វែងខាងលើនេះឡើងវិញជាដើម ។ ដែលការសន្យាគ្មានលិខិតស្នាមខាងលើនេះ ពុំបានឲ្យពួកគាត់មានភាពកក់ក្តៅហើយ ប៉ុន្តែក្នុងនេះក្នុងអាណត្តិឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តថ្មីគាត់មានជំនឿជឿជាក់ជាងមុនទើប គាត់នាំ គ្នាចាកចេញតាមការណែនាំរបស់រដ្ឋបាល
ខេត្ត ដូចនេះពួកគាត់ស្នើសុំដល់អ្នកកាសែតមេត្តាសុំធ្វើជាសាក្សីឲ្យពួកគាត់ផង ចំពោះការសន្យាខា ងលើរបស់រដ្ឋបាលក្រុង និងខេត្ត៕សុខ គឹមសៀន



































