ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង

0

សៀមរាប៖ ដោយមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតានៅបរិវេណខាងមុខប្រាសាទភ្នំបាខែង ។ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ។ នៅក្នុងពិធីបួងសួងនោះ ក៏មានការនិមន្តនឹងអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសឧបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏បានបួងសួងតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់នៅសម្បត្តិបិតិកភ័ណ្ឌពិភពលោកដ៏ល្បីល្បាញ់កន្លងមក ហើយបន្ទាប់មកក៏មានកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៍ នឹងសម្តែងធម៌ទៀតផង។ ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានគោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនជាដើម។

គួររំលឹកថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះទៅ គឺមានកម្មវិធីជាច្រើននៅម៉ោង០៧:៣០-៩:៣០នាទីព្រឹក ពិធីបួងសួងលើប្រាសាទភ្នំបាខែង ពីម៉ោង៩:៣០-១៨:០០នាទីល្ងាច មានការសម្ដែងសិល្បៈ ឬល្បែងប្រជាប្រិយតាមទំនៀមទំលាប់ ពិធីអញ្ជើញស្នងបារមីសម្ដែងរឹទ្ធិ ដែលអញ្ជើញមកពីខេត្ត-ក្រុងនានា នៅម៉ោង១៨:០០-២២:០០នាទី គឺកម្មវិធីសមាធិ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ គឺមានពិធីបួងសួងនៅមុខអង្គរវត្តសម្រាប់ព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅម៉ោង៦:០០នាទីព្រឹក ការអញ្ជើញមកដល់របស់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៅម៉ោង៦:៣០ព្រឹក ចាប់ផ្តើមពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត រហូតដល់ម៉ោង៧:៣០នាទីព្រឹក មតិស្វាគមន៍របស់ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅម៉ោង៧:៤០នាទី សុន្ទរកថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រកាសបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅម៉ោង៧:៥០នាទី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រដារពិស្តា៧ គម្ពី និងរាប់បាតព្រះសង្ឃ ម៉ោង១២:០០-១៧:០០នាទី ពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និង សកម្មភាពផ្សេងៗ ពិព័ណ៌សៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញ នានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។ នៅម៉ោង១៨:០០-២២:០០នាទីល្ងាច ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៌។ សម្រាប់កម្មវិធីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ នៅម៉ោង៨:០០-១៧:០០នាទីល្ងាច ពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការ ទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និង សកម្មភាពផ្សេងៗ ពិព័ណ៌សៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញ នានាដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។ ម៉ោង១៨:០០-២២:០០ ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៍។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៨:០០-១៧:០០នាទីល្ងាច គឺពិព័ណ៌សមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការ ទស្សនាសារមនី្ទរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្ម ភាពផ្សេងៗ ពិព័ណសៀវភៅដូចជាប្រវត្តិសាស្ត្រខ្មែរនិងបរទេស បទបង្ហាញនានា ដោយបុរាណវិទូអាជ្ញាធរជាតិអប្សរា និងក្រសួង/ស្ថាប័នវប្បធម៌។ លុះដល់ម៉ោង១៨:០០-២២:០០នាទីយប់ ល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូណ៌៕