ផ្ទុះអាវុធមួយប្រាវស្លាប់ជនជាតិចិនម្នាក់ ក្នុងករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀនជាង១តោន

0

ព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះកម្លាំង សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត ព្រះ សីហនុ និង រាជធានីភ្នំពេញ បើកយុទ្ធនាការបង្ក្រាបករណី កែ ច្នៃគ្រឿងញៀនជាទ្រង់ទ្រាយធំមួយមិនធ្លាប់ មាន ស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាម អេ ស៊ាង . ក ) រោងចក្រ ផលិត ដំណាប់ ស្វាយ មួយ កន្លែង ស្ថិត ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ា ល់ ខេត្តកំពង់ស្ពឺ ។

ការ ប៉ះទង្គិចគ្នានៅផ្លូវជាតិលេខ ៤ ខាងលើនេះ គឺ កើតឡើងខណៈ ឈ្មួញគ្រឿងញៀន កំពុង ដឹកគ្រឿងញៀន ជាច្រើន ឆ្ពោះទៅកាន់ខេត្ត ព្រះសីហនុ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងបន្តទៀតថា ការ បង្ក្រាប នោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀនជាម្ចាស់ករណី ដោយ មានការចូលរួម សហការ ជាមួយនគរបាលខេត្ត និង រាជធានី ភ្នំពេញ ក្រោមការសម្របសម្រួល ពី ស្ថាប័នអយ្យការផងដែរ ។

ប្រភពព័ត៌មានមិនទាន់ផ្លូវការបានឲ្យ ដឹងថា ប្រតិបត្តិការនោះ កម្លាំង សមត្ថកិច្ច មន្ទីរប្រឆាំង បទល្មើស គ្រឿងញៀន បាន ផ្ទុះអាវុធ ដើម្បី ទប់ទល់ ជាមួយ ការ បាញ់ប្រហារ ពី សំណាក់ ឈ្មួញ គ្រឿងញៀន មកលើសមត្ថកិច្ច នៅត្រង់ ចំណុច លើ ផ្លូវជាតិ លេខ ៤ ស្ថិត ក្នុងភូមិ សាស្ត្រ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យឧក្រិដ្ឋជន ដែលគេសង្ស័យថា ជា ជនជាតិ ចិន ម្នាក់ ត្រូវ គ្រាប់ស្លាប់ នៅហ្នឹងកន្លែង និង ម្នាក់ ត្រូវ ចាប់ខ្លួន ជាមួយ រថយន្ត ១ គ្រឿង ។ក្នុង នោះ សមត្ថកិច្ច បាន ធ្វើការ រឹបអូស ថ្នាំ . ញៀន ប្រភេទ ( កេ តា មីន ) ជាង ១៤០០ គីឡូក្រាម ដែល ឧក្រិដ្ឋជន បាន ផលិត និង កែ ច្នៃ នៅ ក្នុង រោងចក្រ ផលិត ដំណាប់ ស្វាយ របស់ ក្រុមហ៊ុន ចិន មួយ នោះ ។

ប្រតិបត្តិការ បង្ក្រាបបានគ្រឿងញៀនជាង ១៤០០ គីឡូក្រាម ត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រភពព័ត៌មានទទួលបាន ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ការស៊ើបអង្កេតបង្រ្កាប ករណី កែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១២.១២.២០២១ វេលាម៉ោង១:៣០នាទី យប់អាធ្រាត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរ:សេនីយ៍ឯក យឹម សែនឧត្តម លោក វរ:សេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ.ឯកឧត្តម រស់ សារំា ព្រះ រាជាអាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកោះកុង និងលោក ទិន សុចិត្រ្តា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ពួនស្ទាក់ បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ច បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។